ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់

ខេត្តកណ្តាល​៖ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នាំង ថា៖ «មនុស្សយើងមិនត្រូវខ្លាចឧបសគ្គទេ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង»។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន បន្តថា៖ ក្នុងរយៈពេល ២ ឆ្នាំក្នុងការបំពេញកាតព្វកិច្ចយោធា យើងនឹងជួបឧបសគ្គជាច្រើន ដូច្នេះយើងទាំងអស់គ្នាមិនត្រូវខ្លាចឧបសគ្គឡើយ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង។ ហើយឧបសគ្គដែលត្រូវឆ្លងកាត់ក្នុងរយៈពេល ២ ឆ្នាំនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បង្កើតភាពជោគជ័យទៅថ្ងៃអនាគត ដូច្នេះសូមក្មួយៗប្ដេជ្ញាចិត្តខិតខំតស៊ូ គោរពវិន័យ បទបញ្ជា និងស្រឡាញ់សាមគ្គីគ្នានៅទីនោះឱ្យបានល្អ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា៖ កាតព្វកិច្ចយោធានេះមាននៅគ្រប់ប្រទេសទាំងអស់លើសកលលោក។ ប្រទេសកម្ពុជាយើងកន្លងមកបានឆ្អែតឆ្អន់នឹងសង្គ្រាមស៊ីវិល ហើយត្រូវបានបញ្ចប់ទៅវិញក្រោមនយោបាយឈ្នះ-ឈ្នះ របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។ ឆ្លងកាត់បទពិសោធន៍សង្គ្រាមកន្លងមក ក្នុងនាមជាប្រទេសជាតិមួយ ចាំបាច់ត្រូវតែមានកងកម្លាំងសកម្ម និងកម្លាំងបម្រុងដ៏រឹងមាំ ហើយបន្ទាប់ពីបញ្ចប់កាតព្វកិច្ចនេះ យុវជនទាំងអស់នឹងក្លាយជាកម្លាំងបម្រុងដ៏សំខាន់របស់ជាតិ។ ការស្ម័គ្រចិត្តរបស់ក្មួយៗនៅពេលនេះ គឺជាការលះបង់ភាពរីករាយផ្ទាល់ខ្លួន ដើម្បីទៅបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមការពារមាតុភូមិ។

ឯកឧត្តម គួច ចំរើន បន្ថែមថា៖ នៅក្នុងរយៈពេល ២ ឆ្នាំនៃការរស់នៅ និងហ្វឹកហាត់សាលា ក្មួយៗអាចនឹងជួបការលំបាកខ្លះដោយត្រូវគោរពវិន័យម៉ឺងម៉ាត់ លត់ដំកាយសម្បទា និងការរស់នៅជាក្រុម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ២ ឆ្នាំនេះ វានឹងជួយឱ្យក្មួយៗទាំងអស់ជៀសផុតពីសកម្មភាពក្មេងទំនើង និងជៀសផុតពីហានិភ័យនៃបញ្ហាគ្រឿងញៀនយ៉ាងពិតប្រាកដ ដោយទទួលបានមកវិញនូវរាងកាយមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងខាងផ្នែកយោធា។ ហើយក្រោយពេលបញ្ចប់កាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ ចំពោះក្មួយៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងចង់បន្តការងារជាកងទ័ព ឬកងរាជអាវុធហត្ថ គឺរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងចាត់ទុកក្មួយៗជាអាទិភាពមុនគេបង្អស់។ មិនត្រឹមតែស្ថាប័នរដ្ឋប៉ុណ្ណោះទេ សូម្បីតែបណ្ដាក្រុមហ៊ុន ឯកជន រោងចក្រ និងសហគ្រាសនានា ក៏តែងតែផ្ដល់អាទិភាពខ្ពស់ចំពោះបុគ្គលិកដែលបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធារួចរាល់ ព្រោះពួកគេមានវិន័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។

ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ ដែលបានស្ម័គ្រចិត្តលះបង់ កូន បង ប្អូន បញ្ជូនមកបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ប្រកបដោយស្មារតីស្នេហាជាតិខ្ពស់បំផុត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!