ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

សាលាបឋមសិក្សាជាំក្សាន្ត ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមអធិបតីភាព លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត

សាលាបឋមសិក្សាជាំក្សាន្ត ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមអធិបតីភាព លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត

សាលាបឋមសិក្សាជាំក្សាន្ត បានរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ យ៉ាងអធិកអធម និងប្រកបដោយបរិយាកាសរីករាយ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពខ្ពង់ខ្ពស់ពីសំណាក់ លោក ចិន ខន្តី អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងកិត្តិយសពីសំណាក់ លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ព្រមទាំងសហការីអមដំណើរចំនួន ៤ រូប, លោក ជុំ ថឺង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកជាំក្សាន្ត, លោក ឡេង គឹមឈៀង ប្រធានមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត, លោក ឈឿម សុមេធា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និង លោក ម៉ៅ សុខជា តំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) ប្រចាំស្រុកជាំក្សាន្ត ព្រមទាំងលោក លោកស្រីជាមេភូមិទាំង ៥ ដែលស្ថិតក្នុងតំបន់សេវា នៃសាលាបឋមសិក្សាជាំក្សាន្ត។
អង្គពិធីទាំងមូលមានសមាសភាពចូលរួមសរុបចំនួន ១.១៧៤ នាក់ (ស្រី ៧៩៤ នាក់) រួមមាន៖
• លោកគ្រូ-អ្នកគ្រូ ចំនួន ៣២ នាក់ (ស្រី ២៧ នាក់)
• សិស្សានុសិស្ស ចំនួន ៩៦៩ នាក់ (ស្រី ៦៧៨ នាក់)
• អាណាព្យាបាលសិស្ស ចំនួន ១៤០ នាក់ (ស្រី ៨៩ នាក់)
ដើម្បីគាំទ្រដល់ដំណើរការរៀបចំកម្មវិធីឱ្យប្រព្រឹត្តទៅដោយរលូន អង្គការទស្សនៈពិភពលោកអន្តរជាតិ បានជួយឧបត្ថម្ភការជួលកៅអីចំនួន ១.០០០ កៅអី និងនំបុ័ងចំនួន ២៥០ ដើម គិតជាថវិកាសរុបចំនួន ១.០០០.០០០ រៀល ព្រមទាំងមានការចូលរួមចំណាយថវិកាផ្ទាល់ពីសាលាបឋមសិក្សាជាំក្សាន្តចំនួន ៩៤១.០០០ រៀល បន្ថែមទៀតផងដែរ៕

០២ វិច្ឆិកា ២០២៦

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!