ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំណូមពរដល់សិល្បករ-សិល្បការីនី បង្កើតមាតិកាមានអត្ថន័យអប់រំល្អៗ និងគំនិតវិជ្ជាឱ្យបានកាន់តែច្រើន ដើម្បីជួយដល់សង្គមជាតិ=>ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ហាញលទ្ធផល នៃការសាកសួរស្រ្តីឈ្មោះ អាឡែន ក្រោយធ្លាយសំឡេងតាមបណ្តាញសង្គមទាក់​ទងនឹងការទិញផ្លែទុរេនពីថៃ !=>បុរសបែកថ្នាំម្នាក់បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា!=>រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ  នៅតែបន្តដឹកនាំកម្លាំងចុះអនុវត្តការងារយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីធានាឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការគ្រប់គ្រងល្អ...=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះ!=>ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា=>ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល
0

៧ថ្ងៃ មុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតជាង ២០នាក់ និងរបួសជិត ៦០នាក់!

៧ថ្ងៃ មុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតជាង ២០នាក់ និងរបួសជិត ៦០នាក់!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្នុងរយៈពេល ៧ថ្ងៃមុនពិធីបុណ្យកាន់បិណ្ឌ នៅកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើងសរុបចំនួន ៤៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់២៤នាក់ និងរងរបួស៥៨នាក់។ ចំនួននេះគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រួមមាន ថ្ងៃទី១កញ្ញា មាន៨ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី២មាន៤ករណី ស្លាប់៤នាក់ របួស៦នាក់ ថ្ងៃទី៣មាន៤ករណី ស្លាប់១នាក់ របួស៦នាក់ ថ្ងៃទី៤មាន៨ករណី ស្លាប់៦នាក់ របួស៥នាក់ ថ្ងៃទី៥មាន៦ករណី ស្លាប់១នាក់ របួស១៣នាក់ ថ្ងៃទី៦ មាន៥ករណី ស្លាប់៤នាក់ របសួស៤នាក់ និងថ្ងៃទី៧ មាន៨ករណី ស្លាប់៥នាក់ និងរបួស១០នាក់។

ផ្អែកតាមរបាយការណ៍ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលម្អិតទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរយៈពេល៧ថ្ងៃដើមខែកញ្ញានោះ រួមមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ចំនួន៨ចំណុច ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល និងរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិជាដើម។

សេចក្តីអំពាវនាវទាំង៨ចំណុច របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមមាន ១-កុំបើកបរលើសល្បឿនកំណត់ ២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ ៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់ ៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម ៧-ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ និងទី៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។

បន្ថែមពីនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវ ដល់រថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃ ចំពោះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិនេះ៕

ដោយលោក សេង បូលីន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!