ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ចុះចាប់បង្ក្រាបបទល្មើសសត្វព្រៃ..

ខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ ពីឯកឧត្តម គឺប៊ុណ្ណារ៉ា ប្រធានព្រះរាជអាជ្ញាខេត្តក្រចេះ ដឹកនាំបញ្ជាផ្ទាល់ ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។

កាលពីថ្ងៃទី 28 ខែមីនាឆ្នាំ 2025 បានដឹកនាំ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងស្តុក និងលក់ សាច់សត្វព្រៃខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចំណុច ផ្ទះឈ្មោះ កែម នុន្នី ដែលជាមេឈ្មួញរកស៊ីបទល្មើសសត្វព្រៃ ដុះស្លែជាយូរឆ្នាំមកហើយនោះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើមានលួចស្តុក និងលក់សត្វព្រៃខុសច្បាប់ រួចមក

ដោយមានបញ្ជា ពីឯកឧត្តមប្រធានព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីលោក សុធាពិសិដ្ឋ ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យ
លំនៅដ្ឋាន ឈ្មោះកែម នុន្នី ភេទស្រីអាយុ 39ឆ្នាំ

ជាលទ្ធផលសមត្ថកិច្ចយើង រកឃើញ សំណាកសត្វព្រៃ រួមមាន:
សាច់ឈ្កូស 10គីឡូ សាច់ប្រឹស 18គីឡូ សាច់ជ្រូកព្រៃ 23គីឡូ ចាបស្រូវ100ក្បាល ស្នែងឈ្នូស កន្ទុយកាងោក និងសត្វ ទរទារ រស់។

ក្រោយពី បានត្រួតពិនិត្យឃើញរួចមក សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុដកហូត វត្ថុតាងទាំងអស់ខាងលើ និងបញ្ជូន
ជនសង្ស័យ ទៅរដ្ឋបាលព្រៃឈើ ស្នួល
ដើម្បីធ្វើការសាកសួរបំភ្លឺ បន្ថែមតាមនីតិវិធីច្បាប់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!