ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ=>សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!=>សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧=>កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន=>លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ឯកឧត្ដម នេត្រ ភក្រ្តា​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖
0

បទល្មើសនេសាទ នៅតែបន្តរីករាលដាលពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅរដូវបិទនេសាទ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តពោធិ៍សាត់÷ បទល្មើសរបាំងស្បៃក្រឡាញឹក និង របាំងណរ៉ាវវេងៗរាប់រយខ្សែដាក់យ៉ាងរំភើយ ចាប់ពីតំបន់កំពង់ហ្លួង រហូតមកដល់ភូមិផ្ទួល ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងក្នុងរដូវបិទនេសាទនេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលដាក់ម៉ងចងសន្ទួច ជាលក្ខណៈគ្រួសារ បានឲ្យដឹងថា កន្លងមកគេឃើញមានមន្ត្រីជំនាញចុះជាញឹកញាប់ដែរ ប៉ុន្តែហាក់មិនថយចុះអ្វីនោះទេ គឺបទល្មើសនៅតែមានដដែល ។
ប្រភពពីរប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានបញ្ជាក់បន្ថែមថា ពួកគាត់មានការងើយឆ្ងល់ថា ប្រហែលជាមានការបិទបាំង បានជាបទល្មើសនៅតែមានក្នុងរដូវបិទនេសាទបែបនេះ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់អង្គភាពសារព័ត៌មានភ្លាមនោះ ក្រុមការងារសារព័ត៌មានយើង បានចុះទៅដល់ទីតាំងបទល្មើសដូចប្រជាពលរដ្ឋបានរាយការណ៍មកពិតប្រាកដមែន ហើយក៏បានថតផ្តិតយករូបភាពជាក់ស្ដែង។ក្នុងករណីបទល្មើសនេះដែរប្រជាពលរដ្ឋ ស្នើសុំបន្ថែមឲ្យអង្គភាពសារព័ត៌មានយើង ចុះផ្សាយ ដើម្បីបង្ហាញ ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក បានដឹង និងលោក ហៃ ធូរ៉ា ប្រធានបន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ និងជាពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជាប្រធានគណៈប្រជាការឯកភាពខេត្ត ជួយដាក់អធិការកិច្ចនិងត្រួតពិនិត្យមើលបទល្មើសខាងលើរនេះផង ។

សូមបញ្ជាក់ផងដែរថា៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល លេខ ១៤៤១ ជផ បានចេញសេចក្តីជូនដំណឹង ស្តីពី រដូវបិទនេសាទ ឆ្នាំ២០២៤។ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម។

ពាក់ព័ន្ធនិងការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំរបស់ប្រជាពលរដ្ឋឲ្យផ្សព្វផ្សាយតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺ រៀង រាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន នៅកម្ពុជា ៕សូមអរគុណ!

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!