ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

អាជីវករលក់ដូរក្នុងខេត្តកំពង់ឆ្នាំង ស្លន់ស្លោបិទទ្វារតូប ខ្លាចគយចាប់ផាកពិន័យ បង្កឱ្យមានការភ្ញាក់ផ្អើល តាមការពិតមន្ត្រី(ក.ប.ប)ធ្វើសុីសោះ

កំពង់ឆ្នាំង៖ ក្រោយពីផ្ទុះរឿងគយលើកគ្នា ចុះចាប់​ និងដកហូតយកទូរស័ព្ទ​កន្លង​មក តាមតូបលក់ដូរទូរស័ព្ទយ៉ាងប្រញាប់ប្រញ៉ាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺបង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ​ រឿងនេះធ្វើឲ្យមានការល្បីល្បាញ ទូទាំងប្រទេស ។ រឿងមួយមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទនិងគ្រឿងសំអាង នៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប លក់ដូរយ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង  ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។

ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបន្ទាប់ សមត្ថកិច្ចចំរុះ ស្រុកទឹកផុស ដែលដឹកនាំដោយលោក សូត្រ សង អភិបាលស្រុកទឹកផុស បានចុះទៅធ្វើការណែនាំ ដល់បងប្អូន អាជីវករលក់ដូរ  សូមកុំមានការភ័យខ្លាចអី។ ពីព្រោះមន្ត្រីដែលចុះចាប់អនុវត្តច្បាប់កាលពីថ្ងៃទី០៤ ម្សិលមិញគឺជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគ្រឿងសំអាងដែលហួសសុពលភាព និងផលិតផលក្លែងក្លាយ តែប៉ុណ្ណោះទេ។

ជុំវិញបាតុភាព បង្កឲ្យ អាជីវករក្នុងផ្សាររមាស កើតការភ័យខ្លាចនេះដែរ ម្ចាស់តូបដែលមាន ឈ្មោះ រត្ន័ បញ្ញា លក់ទូរស័ព្ទដៃក្នុងផ្សារមាស បានបញ្ជាក់ថា  គាត់បិទតូបលក់តាំងពីថ្ងៃម្សិលមិញ និងទើបបើកនៅថ្ងៃនេះបន្ទាប់ពីអភិបាលស្រុកចុះណែនាំឱ្យលក់ដូរឡើងវិញ និងម្យ៉ាងវិញទៀតគាត់សំអាងទៅ ក្រុមហ៊ុនបានចុះមកពិនិត្យទូរស័ព្ទក្នុងតូប ហើយបានបិទក្រដាសពន្ធ លើទូរស័ព្ទរួចអស់ហើយ។​ ទោះយ៉ាងនេះក្តីគាត់ក៏នៅតែ ភ័យខ្លាចព្រោះតែរបស់មួយចំនួនមួយទឹក ដែលគាត់បានដូរពីប្រជាពលរដ្ឋយកចាស់មកដូរថ្មី ។រូបគាត់សំណូមពរ ថាតើឱ្យគាត់លក់ដូរបែបណាឲ្យបានត្រឹមត្រូវព្រោះបច្ចុប្បន្នកំពុងតែមានការភ័យខ្លាចខ្លាំងណាស់រឿងចុះដកទូរស័ព្ទឆៅៗ បែបនេះនោះ។

ដោយឡែកអ្នកលក់គ្រឿងសំអាងឈ្មោះ ចែ នី បានផ្ដល់កិច្ចសម្ភាសន៍ទាំង២នាក់ប្ដីប្រពន្ធថា នៅថ្ងៃម្សិលមិញ មានមន្ត្រីស្លៀកឯកសណ្ឋានដែលគាត់មិនស្គាល់មកដល់តូប របស់គាត់ ហើយសុំត្រួតពិនិត្យនិងនិយាយថា របស់ទាំងនេះសុទ្ធតែ អត់មានពន្ធទាំងអស់ សូម្បីតែស្បៃសម្រាប់ដុះក្អែល និងសាប៊ូ ដុំ ក៏គ្មានពន្ធដែរ ហើយបើត្រូវបង់ពន្ធមួយតូបនេះប្រហែល ៣លានរៀលឯណ្ណោះ។ គាត់ក៏សុំសម្រួលត្រឹម៤០ម៉ឺនរៀល ហើយការចរចា ក៏ត្រូវគ្នាត្រឹម៧០ម៉ឺនរៀល ទើបពួកគេឈប់ប្រមូលអីវ៉ាន់របស់គាត់ដាក់ឡាន រួចយកលុយ៧០ម៉ឹនរៀលនិងបានចេញអស់ទៅ ។គាត់បានឃើញខ្នងអាវ មានអក្សរសរសេរថា (ក.ប.ប )ដូចជាប់រូបក្នុងកាមេរ៉ាសុវត្ថិភាព។

ពាក់ព័ន្ធនិងការលើកឡើងរបស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សាររមាសនេះដែរ  លោក ហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរស័ព្ទថា  ថ្ងៃនោះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត កំពង់ឆ្នាំង គ្រាន់តែបានសហការជាមួយ (ក.ប.ប) សាខា របស់ក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ ហើយការយកលុយពីអាជីវករ ក៏ពួកគេ មិនបានរាយការណ៍មកខ្ញុំដែរ ។ ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅស្រុកទឹកផុសរួមទាំងអាជ្ញាធរផង ឆ្ងល់ថា បើចុះពិនិត្យរបស់ហួសសុពលភាព ឬក្លែងក្លាយម៉េចចាំបាច់ប្រើពាក្យរបស់គេចពន្ធ ហើយតម្រូវឲ្យគេប្រគល់លុយទើបមិនយករបស់គេ តើទាំង នេះជាអំពើពុករលួយដែរឬទេសូមបងប្អូនជួយពិចារណាទាំងអស់គ្នា៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!