ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌ ព្រែកព្នៅ ចុះអនុវត្តច្បាប់ ធ្វើការរុះរើ ទីតាំងកន្លែងហាលត្រីប្រាហើម ដែលមានការប៉ះពាល់ដល់ការអភិឌ្ឍន៍ ប្រឡាយមេរំដោះទឹក…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌព្រែកព្នៅ៖នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកអភិបាលរង ក្រុមការងារក្នុងខណ្ឌ លោកមេប៉េអឹប ខណ្ឌព្រែកព្នៅ លោកមេប៉ុស្តិ៍ នឹងប្រធានបញ្ជាការពារភូមិ បានដឹកនាំកម្លាំងអនុវត្តច្បាប់ ចុះរុះរើទីតាំងហាលត្រីប្រាហើមមួយកន្លែងរបស់ លោក លី ប្រៃ ដែលស្ថិតនៅតាមចញ្ចែមផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ
ដែលមានការប៉ះពាល់ដល់ការអភិវឌ្ឍន៍ ប្រឡាយមេរំដោះទឹកភ្លៀងនារដូវវស្សា ដែលតែងតែ ជន់លិចធ្វើអោយបងប្អួនប្រជាពលរដ្ឋ ពិបាក់រស់នៅនិងធ្វើដំណើរប្រកបអាជីវកម្មនានា។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌបានសេចក្តីជូនដំណឹង ដូចខាងក្រោម៖
ជម្រាបជូន លោក លី ប្រៃ អាស័យដ្ឋានផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

កម្មវត្ថុ៖សេចក្តីជូនដំណឹងស្តីពីការរុះរើរោងហាលត្រី នៅចំណុចក្រោយផ្ទះរបស់ លោក ដែលបានសាងសង់ នៅលើដីរបស់រដ្ឋ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

តបតាមកម្មវត្ថុខាងលើ រដ្ឋបាលខណ្ឌ សូមជម្រាបជូនថា ទីតាំងដែល លោក បានសាងសង់ រោងហាលត្រី គឺស្ថិតនៅលើដីរបស់រដ្ឋ និងជាតំបន់ដែលអាជ្ញាធរហាមឃាត់ការសាងសង់គ្រប់ប្រភេទ ព្រោះស្ថិត ក្នុងគម្រោងអភិវឌ្ឍន៍នាពេលខាងមុខ។ ការសាងសង់រោងហាលត្រី ដើម្បីប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនរបស់ លោក បានជះឥទ្ធិពលអវិជ្ជមាន ជាគំរូមិនល្អដល់ប្រជាពលរដ្ឋផ្សេងទៀត បង្ហាញពីការមិនស្តាប់ការណែនាំរបស់ អាជ្ញាធរ និងរាំងស្ទះដល់ការអភិវឌ្ឍ។ ដូចនេះ រដ្ឋបាលខណ្ឌ ស្នើឱ្យ លោក ស្ម័គ្រចិត្តរុះរើសដោយខ្លួនឯង រោងហាលត្រី និងសំណង់ផ្សេងទៀត ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ តាមពេលវេលាកំណត់ខាងលើ។ ហួសរយៈពេលកំណត់ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការខូចខាត ទ្រព្យសម្បត្តិរបស់ លោក នោះឡើយ។អាស្រ័យហេតុនេះ សូម លោក ជ្រាប និងយកចិត្តទុកដាក់អនុវត្តអោយមានប្រសិទ្ធភាព។

នេះគឺសេចក្តីជម្រាបជូនមុនធ្វើការចុះរុះរើនេះ ដោយសារតែម្ចាស់មិនមានចំណាត់ការតាមដែលរដ្ឋបាលជម្រាបជូននឹងតាមពេលវេលាកំណត់ខាងលើ ទើបរដ្ឋបាលខណ្ឌដាក់កម្លាំងចុះរុះរើ។

ដូននេះសូមបងប្អូនរស់នៅ តាមចញ្ចែមផ្លូវជាតិលេខ១៥១ ជាដីរដ្ឋគ្មានច្បាប់អនុញ្ញាតទាំងអស់ដែលធ្លាប់បានទទួលសេចក្តីជូនដំណឹងឬជម្រាបជូន សូមប្រញ៉ាប់ រួសរាន់ទទួលយកនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាអភិបាលរាជធានីនឹងរដ្ឋាខណ្ឌ អោយបានឆាប់ ព្រោះយើងដឹងហើយថាពេលនេះជារដួវភ្លៀង កុំអោយមានការរាំងស្ទះដល់ការអភិវឌ្ឍន៍ ប្រឡាយរំដោះទឹក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!