ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សួនច្បាសាធារណៈប្រែក្លាយទៅជាទីតាំងកន្លែងចំណតរថយន្តនឹងម៉ូតូរបស់អ្នកធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដើរលេងទេសចរណ៍បានលើកឡើងថានៅលើសួនច្បារ ត្រូវបានអ្នកមានលុយមានអំណាច ឃុបឃិតគ្នាជាប្រពន្ធ័ យករថយន្ត ម៉ូតូចតនៅលើសួន ដោយមិនខ្វល់ពីការប៉ះពាល់ដល់សណ្តាប់ធ្លាប់សាធារណៈ។  « ចំណតម៉ូតូ និង រថយន្តដែលនៅមុខហាងកាហ្វេរយីហោ(អាម៉ាហ្សូនផ្សារចាស់) ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើយោងតាមអ្នកដើរទេសចរណ៍លើកឡើងថា ការចតម៉ូតូ និងរថយន្ត ទៅចតឬដាក់ផ្ញើលើសួនច្បារនេះ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការដើរលេងកំសាន្តនៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលជាកន្លែងទេសចរណ៍ ប៉ុន្តែអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ក្រុងនិងខេត្ត ហាក់គ្មានវិធានការទប់ស្កាត់ទាល់តែសោះ។ ការផ្ញើម៉ូតូ និងរថយន្តលើសួនច្បារសាធារណៈនេះ ប្រជាពលរដ្ឋដាក់ការ សង្ស័យថាមានការឃុបឃិតគ្នាជាប្រពន្ធ័ និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហើយទើប រលូនបែបនេះនោះ!។

បើតាមការលើកឡើងរបស់លោកតាវ័យចំណាស់ម្នាក់ដែលគ្រប់គ្រងមើលការខុសត្រូវម៉ូតូ រថយន្ត នៅលើសួនសាធារណៈនេះ បានឱ្យដឹងថា កាលដែលគាត់រកសុីផ្ញើម៉ូតូបាននៅលើសួននេះ គាត់បានបង់លុយឱ្យសាលាក្រុង និងស្នងការដ្ឋាននគរបាលក្រុង និងខេត្តសៀមរាបរួចរាល់ហើយ។ ប្រសិនបើ មិនដូច្នោះទេពួកគេនិងរករឿងមិនខានឡើយ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ធ្វើការសំណូមពរដល់ អាជ្ញាធរភូមិ សង្កាត់ ក្រុង និងខេត្ត មេត្តាជួយពិនិត្យមើល ការផ្ញើម៉ូតូ និងរថយន្តបែបអនាធិបតេយ្យ ចំណុចសួនដើមពោធិ៍ខាងមុខហាងកាហ្វេអាម៉ាហ្សូនផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើចំណត ម៉ូតូ នឹង រថយន្ត ប្រមូលលុយចែកគ្នាចាយយ៉ាងសប្បាយរីករាយ ដោយគ្មានច្បាប់អនុញ្ញាតផងទាន៕

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការបកស្រាយបំភ្លឺ ពីសំណាក់ភាគីពាក់ពន្ធ័ទាំងអស់ រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!