ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ផ្ញើសារថ្លែងអំណរគុណ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

#ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ ញូស៍ខេត្តកណ្តាល ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤

ក្នុងនាមក្រសួង និងក្នុងនាម​ខ្ញុំ ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលជួយការងារអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងសហការី ទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់បំផុត លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេស លើប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទីមួយ នឹងបានឆ្លើយតបជាមួយយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថានផងដែរ។ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់តាំងពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ កន្លងមកនេះមានការចូលរួមយ៉ាងផុលផុសពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បណ្តាក្រុមហ៊ុន រោងចក្រ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រទេសកម្ពុជាកាត់បន្ថយបានជាអតិបរមា លើការប្រើ ប្រាស់ថង់ប្លាស្ទិក គិតដោយឡែកលើ បណ្តារោងចក្រ សហគ្រាស ដែលបានស្ម័គ្រចិត្តប្តេជ្ញា តាមបណ្តារាជធានី-ខេត្ត ត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបាន ចំនួន ៤៤៨រោងចក្រ ដែលអនុវត្តបានចំនួន ៥៩៤លើក និងមានការចូលរួមប្តេជ្ញាចិត្តដោយផ្ទាល់ពីកម្មករ កម្មការិនី ចំនួន ៣៤៧,០២០នាក់ ។

***® ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរខ្ពស់ នូវការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរបរិស្ថាន រាជធានី ខេត្ត ដែលជាសេនាធិការរបស់ក្រសួង ធ្វើឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលគួរជាទីមោនៈ។  ទន្ទឹមនឹងនេះដែរ ខ្ញុំសូមប្រធានមន្ទីររាជធានីខេត្តទាំងអស់ជម្រុញបន្តសកម្មភាពជាប្រចាំ នឹងអនុវត្តឲ្យបាន១០០ភាគរយនៃរោងចក្រ សហគ្រាស ទូទាំងរាជធានី ខេត្ត និង សូមបន្តជាមួយគ្រប់បណ្តា  រោងចក្រ សហគ្រាស ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអ្នកចូលរួមប្តេជ្ញាចិត្តទាំងអស់ ទូទាំងប្រទេសក្នុងរយៈពេលត្រឹមដើមខែមេសាខាងមុខនេះ ដើម្បីមូលដ្ឋានយើងស្អាតគ្មានសម្រាមប្លាស្ទិកក្នុងឱកាសចូលឆ្នាំថ្មីផងដែរ ។

ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងសហការី ព្រមទាំង បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមប្រកបតែជ័យជំនះគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ង៉ូវ បូរីណា
រដ្ឋលេខាធិការ ក្រសួងបរិស្ថាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!