ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖កាលពី ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈឆ្នាំ ២០២៤

នៅសាលាខេត្តបាត់ដំបង ក្រោម អធិបតីភាព ឯកឧត្ដម សុខ លូ បានបើកកិច្ចប្រជំុស្តីពីការជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរឯកឧត្តមសុខ លូ ក៏បានលើកឡើងអំពីការបើកអាជីវកម្មល្បែងតាមប្រព័ន្ធអនឡាញនៅតាមបណ្ដា ក្រុង ស្រុក ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាតត្រឹមត្រូវ។ ដោយក្នុងនោះលោកបានដាក់បញ្ជាឲ្យរដ្ឋបាលក្រុង ស្រុក អធិការក្រុង ស្រុក ត្រូវធ្វើការបង្ក្រាបជាបន្ទាន់នូវរាល់អាជីវកម្មដែលបង្កប់នូវល្បែងស៊ីសងខុសច្បាប់ ដោយមិនមានអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតឲ្យទាន់ពេលវេលា ព្រោះបញ្ហាល្បែងនេះក៍ជាមេរោគក្នុងសង្គមមួយដែលត្រូវធ្វើការព្យាបាល ដែលល្បែងនាំឲ្យបង្កជារឿងអសន្តិសុខជាច្រើនដូចជា ការលួចឆក់ប្លន់អំពើហិង្សាជាដើម។

ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្ត បានបន្តថា មិនត្រឹមតែការងារបង្ក្រាបល្បែងស៊ីសងតែមួយមុខទេ ក្នុងនោះក៏ត្រូវតែមិនភ្លេច ក្នុងការបន្តចុះបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលកើតមាននៅក្នុងសង្គមត្រូវធ្វើការដោះស្រាយ គ្រឿងញៀនអាចប្រែក្លាយ សង្គមអសន្តិសុខបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្ថែមថា ក្នុងនោះដែរ ក៏ត្រូវបន្តកិច្ចការងាររបស់ខ្លួនហើយបន្ថែមទៀតពាក់ព័ន្ធ ទៅនឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដេីម្បីធានានូវ សុខសុវត្ថិភាព នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនផងដែរ ភូមិសាស្ត្រ៕
វណ្ណៈ ព័ត៌មាន ប្រចាំខេត្តបាត់ដំបង

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!