ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ឯកឧត្តម បណ្ឌិត ជា ដែន  អញ្ជើញចូលរួម ពិធីសម្ពោធផ្សាររាត្រី(ខាល់ឆឺរ៉ាបេ)នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីក្រុងកោះពេជ្រ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម បណ្ឌិត ជា ដែន  អញ្ជើញចូលរួម
ពិធីសម្ពោធផ្សាររាត្រី(ខាល់ឆឺរ៉ាបេ)នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីក្រុងកោះពេជ្រ

នាល្ងាចថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជា ដែន ក្រុមប្រឹក្សាភិបាលសមាគមទីផ្សារកម្ពុជា​ អញ្ជេីញជាអធិបតី​ ក្នុងពិធី​ សម្ពោធផ្សារ(រាត្រី ខាល់ឆឺរ៉ាបេ) ស្ថិតក្នុង មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងកោះពេជ្រ (អាគារបារាំង) និងមានការចូលរួមពី​ គណៈអធិបតី ​ភ្ញៀវកិត្តិយស​ ឯឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាច្រេីនផងដែរ។

គួសបញ្ជាក់ផងដែរ​ថា ការបង្កេីត​ ផ្សាររាត្រី ខាល់ឆឺរ៉ា បេ គឺដេីម្បី​ជំរុញអោយមាន​ សហគមន៍ទេសចរណ៍ វប្បធម៌ និងជាគោលដៅ តែមួយគត់ជាមួយការ  បង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្ត និងភ្លក់រស់ជាតិអាហារមានឱជារសឆ្ងុយឆ្ងាញ់និងវត្ថុអនុស្សាវរីយ៍  នាពេលរាត្រី ថែមទាំងផ្សារភ្ជាប់ផលិតផលសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) និងវប្បធម៌អរិយធម៌ខ្មែរ ទៅកាន់អាស៊ាន និងពិភពលោក ដោយ ចាប់បើកដំណើរការ​ រៀងរាល់សប្តាហ៍ នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង៤ល្ងាច ដល់ ១០យប់ នៅទីតាំង ដឹ អេលីហ្សេ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ផ្សាររាត្រី ខាល់ឆឺរ៉ា បេ​ មានការរួមគាំទ្រពី សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមទីផ្សារកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា គ្រុបស្រ្តីអន្តរជាតិ ក្រុមហ៊ុន OCIC និងអាជីវករប្រមាណជាង១០០ស្តង់ ដែលមានលក់ដូរដូចជា ផលិតផលខ្មែរ ម្ហូបអាហារភេសជ្ជៈ ផលិតផលប្រើប្រាស់ សម្រាប់បុរសនារី កុមារាកុមារី  ជាពិសេស ផ្សារត្រី នឹងមានការសម្តែង សិល្បៈវប្បធម៌ ការប្រគំតន្រ្តី   ការប្រលងចំរៀង ដើរម៉ូដសំលៀកបំពាក់ខ្មែរ និងកម្មវិធីកំសាន្តជាច្រើនទៀត។

បន្ថែមពីនេះទៅទៀត​ ផ្សាររាត្រី ខាល់ឆឺរ៉ា បេ នឹងក្លាយទៅជាតំបន់ទេសចរណ៍កំសាន្តបែបវប្បធម៌ និងគោលដៅទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ ​ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក ដែលជាគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញ ផលិតផលក្នុងស្រុក ម្ចាស់សិប្បកម្ម សហគ្រិនស្រ្តីខ្មែរ និងអាជីវករ ថែមទាំងលើកទឹកចិត្តដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិមក    ធ្វើការបណ្តាក់ទុនក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ។

ថ្លែង​ក្នុង​ពិធី​ សម្ពោធ​បេីក​ជាផ្លូវការ​ ផ្សារ​រាត្រី​ ខាល់ឆឺរ៉ា បេ​ ឯកឧត្ដម​បណ្ឌិត​ ជា​ ដែន​ បានលេីកឡេីងថា​ អាជីវករគប្បី​ចូលរួមបានគាំទ្រ ជាមួយនឹងក្រសួងបរិស្ថាន​ លេីការកាត់​បន្ថយ ការប្រេីប្រាស់​ថង់​ប្លាស្ទិក​ នៅក្នុងប្រទេសកម្ពុជា​ដេីម្បីបរិស្ថានស្អាត​ ក្រោមពាក្យស្លោក«ថ្ងៃនេះខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ​ »​  ជាពិសេសក៏​សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា​ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាដើរកំសាន្ត និងជួយគាំទ្រប្រើប្រាស់ ផលិតផលក្នុងស្រុក ផលិតសហគ្រិនខ្មែរ និងបរទេស ដែលបានដាក់តាំងបង្ហាញរៀងរាល់សប្តាហ៍។

Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!