ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាអោយបង្ក្រាបបទល្មេីសគ្រប់ប្រភេទ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

#ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសនេសាទ បទល្មើសទន្ទ្រានព្រៃលិចទឹក បទល្មើសគ្រឿងញៀនល្បែងស៊ីសង។
ការបញ្ជានេះធ្វើឡើង នៅថ្ងៃច័ន្ទទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង
ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បានធ្វេីការណែនាំក្នុងន័យបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សហការជាមួយមន្ត្រីជំនាញត្រូវធ្វើការបង្ក្រាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣ នៃដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនិងតំបន់ផ្សេងៗទៀតឲ្យបាន ដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់ជាតិឲ្យបានគង់វង្ស។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា បញ្ហានៃបទល្មើសកាប់ទន្ទ្រានដីព្រៃថ្មីនៅតំបន់៣ គឺមានការពាក់ព័ន្ធនឹងស្រុកចំនួន៤ប៉ុណ្ណោះ ដែលមានព្រំដែនជាប់នឹងតំបន់បឹងទន្លេសាប គឺ ស្រុកមោងឫស្សី សង្កែ ឯកភ្នំនិងស្រុកថ្មគោលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការកាត់ឆ្វៀលដីតំបន់៣ ទាំងនោះដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់អាស្រ័យផលយ៉ាងណាក៏ដោយតែនៅតែមានអ្នកចូលទៅកាប់ទន្ទ្រានបំផ្លាញព្រៃតំបន់៣ ដែលត្រូវមានការបង្ក្រាបឲ្យបានទាន់ពេលវេលានិងមិនឲ្យមានការយោគយល់ មិនមានការលើកលែងឡើយ ដើម្បីការពារធនធានធម្មជាតិព្រៃលិចទឹកនិងជីវៈចម្រុះផ្សេងៗរបស់ជាតិឲ្យបានគង់វង្ស។

ដោយឡែកពាក់ព័ន្ធនឹងបទល្មើសនេសាទ ឯកឧត្តមក៏បានធ្វើការដាក់ជាបញ្ជាឲ្យចុះធ្វើការបង្ក្រាបជាបន្ទាន់នូវបទល្មើសនេសាទខុសច្បាប់ ទាំងនៅតំបន់បឹងទន្លេសាប ទាំងនៅតំបន់អាងកំពីងពួយ អាងភាសន៍ និងតំបន់ ទំនប់ស្ទាក់ទឹកសំខាន់ៗនៅតាមដងស្ទឹងសង្កែ គឺ ទំនប់ស្ទាក់ទឹកពហុបំណងសេកសក ទំនប់កង្ហត ដែលត្រូវបានអ្នកនេសាទប្រើប្រាស់អាគុយឆក់ត្រី ដែលករណីនេះបានធ្វើឲ្យវិនាសបាត់បង់នូវជីវៈចម្រុះ ឬមច្ឆាជាតិទាំងពេលបច្ចុប្បន្ននិងទៅអនាគត ក្នុងករណីនេះ ត្រូវតែបង្ក្រាបអោយបាននិងគ្មានការលើកលែងឡើយ ។

ក្រៅពីដាក់ផែនការឲ្យបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃតំបន់៣ និងបទល្មើសនេសាទខុសច្បាប់នៅមានបញ្ហាជាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើ គឺការបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដោយយកចិត្តទុកដាក់ពង្រឹងវិធានការបង្ក្រាបទប់ស្កាត់ និងបង្ក្រាបជាពិសេសនៅតាមទីជនបទផ្ទះ សំណាក់ សណ្ឋាគារ ក្លឹបកម្សាន្តនិងទីតាំងសិប្បកម្មមួយចំនួនដេីម្បីបង្ការការកែច្នៃគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ព្រមទាំងបន្តពង្រីកវិធានការបង្ក្រាបទប់ស្កាត់បញ្ហាល្បែងស៊ីសងក្មេងទំនើង ការជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់ និងកិច្ចសំខាន់សំខាន់ជាច្រើនទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!