ទាន់ហេតុការណ៍
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ=>សម្តេចធិបតី លើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនាយករដ្ឋមន្ត្រី
0

បុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគារិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អំពាវនាវដល់សប្បុរសជន ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ សូមចូលរួមទ្រទ្រង់ទាំងអស់គ្នានូវសាកលវិទ្យាល័យដំបូងគេបង្អស់សម្រាប់ខេត្តកណ្ដាល ដើម្បីអាហារូបករណ៍សម្រាប់សិស្សានុសិស្សមកពីគ្រប់ទិសទីទាំងអស់ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រ បានមកសិក្សានៅទីនេះ ដែលមិនមានលទ្ធភាពទៅរៀននៅសាកលវិទ្យាល័យផ្សេងៗទៀត។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគាសិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា៖ ថវិកាដែលបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់បានចូលរួមទ្រទ្រង់សម្រាប់សាកលវិទ្យាល័យនេះ បានជួយដល់សិស្សសានុសិស្សដែលមានជីវភាពខ្វះខាតអាចមកសិក្សានៅទីនេះបាន ទន្ទឹមនឹងនេះការជួយទ្រទ្រង់សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី ធ្វើឱ្យសាកលវិទ្យាល័យមានសាស្ត្រាចារ្យល្អៗដែលជាធនធានមនុស្សគ្រប់គ្រាន់ ក្នុងការបង្រៀនដល់សិក្សានុសិស្សទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រោមការគ្រប់គ្រងពីសំណាក់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យនេះកំពុងឈានទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាប្រទេសនានានៅក្នុងពិភពលោក។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលនេះ គឺបានសបញ្ចាក់អោយឃើញថា ការផ្សារភ្ជាប់យ៉ាងរឹងមាំរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ព្រោះថាសាកលវិទ្យាល័យនេះផ្តួចផ្តើមបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេច ព្រះមង្គលទេពាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ ប៉ុន្តែកម្មវិធីសិក្សា គឺអនុវត្តដូចនឹងគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ផងដែរថា  សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!