ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៥ ដោយមានសិក្ខាកាមចូលរួមចំនួន 210 នាក់ ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នៅអាគារសេរីភាព ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៥ ដោយមានសិក្ខាកាមចូលរួមចំនួន 210 នាក់ ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ក្រោមការសម្របសម្រួលពី ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសម្របសម្រួល សមាគមព័ត៌មានជាមួយនឹងក្រសួងព័ត៌មាន និងក្រោមកិច្ចសហការពីសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានិងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាប្រធានគណៈអធិបតី អមដំណើរដោយ ឯកឧត្តម  សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងលោកអនុប្រធានអគ្គលេខាធិការ អគ្គលេខាធិការរង លោកចាងហ្វាងការផ្សាយ និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។

លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានឡើងអានរបាយការណ៍ស្វាគមន៍ជូនគណៈអធិបតីដោយសង្ខេបអំពីផែនការនិងសកម្មភាព រយៈពេលមួយឆ្នាំកន្លងមក ដោយបានបញ្ជាក់ថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានបើកវគ្គបណ្ដុះបណ្ដាលបានចំនួន ៥ វគ្គរួចហើយ
លើកទី 1 ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន 70 នាក់។
លើកទី 2 ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន ២០០ នាក់។
លើកទី 3 ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន ១៥០ នាក់។
លើកទី 4 ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ សិក្ខាកាមចូលរួមចំនួន ១៥០ នាក់។
និងលើកទី ៥ នៅថ្ងៃទី 28 ខែមករា ឆ្នាំ 2024 សិក្ខាកាមចូលរួមចំនួន ២១០ នាក់។

លោកប្រធាន បានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលលើកទី ៥ នេះផ្តោតលើប្រធានបទ៤សំខាន់គឺ៖
១- ពិធីករពិធីការិនី
២- អ្នកអត្ថាធិប្បាយ
៣- រៀនអនុវត្តការសរសេរ WH
៤- រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ
ក្រសួងព័ត៌មាន ផ្តល់គ្រូបង្គោលលើ ៣ មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន ។

មានមតិសំណេះសំណាលក្នុងកម្មវិធីនោះដែរ ឯកឧត្តម ម៉ន គ្រីយ៉ា បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមទាំងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ព្រមទាំងអង្គភាពដែលរួមសហការឧបត្ថម្ភទាំងអស់ ដែលបានធ្វើឱ្យមានវគ្គបណ្ដុះបណ្ដាលលើកទី៥ នេះឡើង។

ឯកឧត្តមបានលើកឡើងថា អ្នកសារព័ត៌មាន ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមថែរក្សាសន្តិភាពនិងការអភិវឌ្ឍ ព្រោះបានចូលរួមរួមយ៉ាងច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្នុងដំណើរការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។វិស័យសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់និងជាដៃគូដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលនិងស្ថាប័នសាធារណៈ។

ឯកឧត្តមបានបញ្ជាក់ទៀតថា វិស័យសារព័ត៌មានគឺជាអំណាចទី៤ ដែលមានមុខងារសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម ដើម្បីរួមចំណែកកែលម្អសង្គម តាមរយៈការផ្ដល់ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។អ្នកសារព័ត៌មានគឺអាចចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរនិងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់និងក្រមសីលធម៌ប្រកបដោយមនសិការនិងការទទួលខុសត្រូវ ព្រមទាំងការខិតខំផ្សព្វផ្សាយព័ត៌មានដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម។

ឯកឧត្តម ម៉ន គ្រីយ៉ា បានផ្ដល់អនុសាសន៍ ផ្ដាំផ្ញើចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវខិតខំរៀនសូត្រពង្រឹងសមត្ថភាពតាមរយៈការចូលរួមសិក្ខាសិលាឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ត្រូវពង្រឹងនិងប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។ រួមគ្នាផ្សព្វផ្សាយព័ត៌មានពិតនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ។ត្រូវផ្សាយព័ត៌មានដែលមានប្រភពពិតច្បាស់លាស់និងធ្វើបទសម្ភាសន៍គ្រប់ភាគីគីពាក់ព័ន្ធដើម្បីឲ្យព័ត៌មានយើងមានភាពសុក្រិតនិងយុត្តិធម៌។បើអ្នកសារព័ត៌មានផ្សាយលំអៀងគឺបាត់តម្លៃខ្លួនឯង។

ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំងក្រុមប្រតិភូអមដំណើរបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមទាំងអស់ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាលបំផុត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!