ទាន់ហេតុការណ៍
លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ
0

#សែនរំភើបចិត្តឥតឧបមា ដែលទទួលកាដូអាំងប៉ាវពិសេស មុនចូលឆ្នាំប្រពៃណីចិន សំរាប់បងប្អូនប្រជាពលរដ្ឋដែលទន្ទឹងរងចាំជាយូរខែឆ្នាំកន្លងមក…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រី្ត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនិយកម្មនិងសំណង់ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ ក្នុងការជំរុញផែនការរៀបចំដីធ្លី ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់អោយស្របច្បាប់ អោយបានរួចរាល់ទូទាំងប្រទេសក្នុងឆ្នាំ២០២៧
ខណ្ឌព្រែកព្នៅ:
ថ្ងៃចន្ទទី២៩ខែមករាឆ្នាំ២០២៧
រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលស្ថិតក្នុងភូមិកាន់ទ្រុង ភូមិត្រពាំងរនាម សង្កាត់ពន្សាំង ក្រោមអធិបតីភាពលោក បណ្ឌិត ពឹង រតនះ អនុប្រធានមន្ទីររៀបចំដែនដីភូមិបាលក្រុងភ្នំពេញ លោកអភិបាលរង ឆើម សិរីវឌ្ឍន៍ តំណាងលោក ធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីភូមិបាល ខណ្ឌ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង៨០០ក្បាលដី។
….ក្នុងនោះផងដែរ លោក ស៊ូ សុីវុត្ថា ក៏បានសំណេះសំណាល ពន្យល់ណែនាំពីសារសំខាន់អត្ថប្រយោជន៍ តាំងពីពេលដែលកំពុងរៀបចំកសាងឯកសារ ដើម្បីមកធ្វើជាប្លង់រឹងប្រើប្រាស់ដោយស្របច្បាប់តើមានកត្តាត្រួតពិនិត្យមើលអ្វីខ្លះ?
១:ផ្ទៀងផ្ទាត់ អត្តសញ្ញាណ ឈ្មោះថ្ងៃខែឆ្នាំកំណើត
២:លិខិតបញ្ជាក់ទិញលក់ដូរ ឬប្លង់ស្លាបមាន់ ផ្សេងៗអោយច្បាស់លាស់(ហាមបន្លំ)នៅច្បាប់ដើម
៣:អាត្រានុកូលដ្ឋានក្រុមគ្រួសារ ជាដើម។ល។
៤:ការផ្ទេរសិទ្ធ ទៅទាយាទ គ្រប់គ្រងបន្ត

ក្នុងនាមលោកជាប្រធាន នៃដឹកនាំរៀបចំឯកសារជូនបងប្អូន គឺលោកចង់អោយបងប្អូន បំពេញគ្រប់លក្ខខណ្ឌ័ ទាំងអស់អោយបានត្រឹមត្រូវ ងាយស្រួលបានលឿនឆាប់រហស័ដោយមិនរងចាំយូរ។
ចំពោះអត្ថប្រយោជន៍នៃបណ្ណ័ប្លង់រឹងនេះ បងប្អូនលែងព្រួយបារម្ភណ៍អ្វីឡើយ មិនខ្លាចបុគ្គលណាម្នាក់មករំលោភបំពាន បំបាត់តំរុយ ដកបង្គាលបង្ខិតចេញចូលដូចមុនឡើយ គឺធ្វើអោយបងប្អូន មានសន្តិភាពផ្លូវសង្គម និងសន្តិភាពផ្លូវចិត្ត។
…បន្ទាប់ពីសំណេះសំណាលចប់សប់គ្រប់ លោក គណធិបតី ក៏បានចែកវិញ្ញាបនបត្រសំគាល់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទាំង២ភូមិខាងលើ។
..តាមការសាកសួរជាមួយបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ និងសុំថ្លែងអំណរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីរូបនិយកម្មនិងសំណង់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ លោក ធឹម សំអានអភិបាលខណ្ឌព្រែកព្នៅ និងបងៗមន្ត្រី ភូមិបាលខណ្ឌព្រែកព្នៅក្រុមយុវជន សសយក ដែលពួកគាត់ខិតខំបំរើបងប្អូនប្រជាពលរដ្ឋ១០០%ដែលបាន លះបង់កំលាំងកាយ កំលាំងចិត្ត មិនខ្លាចនឿយហត់ មានទឹកចិត្តសុភាពរាបសារ ពោរពេញដោយស្នាមញញឹម ទទួលរាក់ទាក់ ប្រកបដោយភាពកក់ក្តៅ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!