ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

ឯកឧត្ដម ហ៊ុយ វណ្ណៈ ៖ មាន «រូបមន្ត ៣ ទម្រង់» ផ្សេងគ្នា សម្រាប់ជាមូលដ្ឋានគ្រឹះសរសេរព័ត៌មាន 

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ  ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ជាអ្នកសារព័ត៌មានពហុជំនាញ ដ៏អាជីព និងជាអ្នកស្រាវជ្រាវ អ្នកនិពន្ធសៀវភៅ ប្រកបដោយ សមត្ថភាព បានចែករំលែកបទពិសោធន៍ លើវិស័យព័ត៌មាន ដល់អ្នកសារព័ត៌មាន សម្រាប់ជាមូលដ្ឋានគ្រឹះសរសេរព័ត៌មាន ។

លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ៖ ខ្ញុំសូមចែករំលែកថា មាន «រូបមន្ត ៣ ទម្រង់» ផ្សេងគ្នា សម្រាប់ជាមូលដ្ឋានគ្រឹះសរសេរព័ត៌មាន៖
១- «ព័ត៌មានទូទៅ» ប្រើទម្រង់ (5W+1H)
២- «ព័ត៌មានសេដ្ឋកិច្ច» ប្រើទម្រង់ (CCE+CCF)
៣- «ព័ត៌មានកីឡា» ប្រើទម្រង់ (3S)

• កន្លងមក យើងយកតែរូបមន្តទី១ ទៅអប់រំតម្រង់ទិស ដោយមិនបានយករូបមន្ត២ផ្សេងទៀតទៅប្រើ។ អ្វីដែលខ្ញុំសង្ស័យដ៏ប្រាកដ គឺអាចមកពីមិនសូវមានអ្នកចេះរូបមន្តទី២ និងទី៣។

• «ព័ត៌មានកីឡា» គឺគេសរសេរអំពី តារាជាកីឡាករ ពិន្ទុប្រកួត លទ្ធផលប្រកួត និងស្ថិតិឬសាវតាការប្រកួត។ គេអត់និយាយពី ឯកឧត្តម ឧកញ៉ា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នោះទេ។

• «ព័ត៌មានសេដ្ឋកិច្ច» គឺគេសរសេរអំពីនិន្នាការប្រែប្រួលនៃ តម្លៃ ទំហំ បរិមាណ របស់ផលិតឬទំនិញ និន្នាការទីផ្សារ និន្នាការបញ្ជាទិញ ការលក់ ជាមួយនឹងការប្រៀបធៀបរយៈពេលកំណើន ការប្រែប្រួល និងការព្យាករណ៍របស់អ្នកជំនាញ។ គេអត់សរសេរថា ពិធីសម្ពោធនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឯកឧត្តម ឧកញ៉ា … នោះទេ។ វត្តមានភ្ញៀវ គឺជាល្បោយបន្ទាប់បន្សំប៉ុណ្ណោះ។

• «ព័ត៌មាន ជាប្រភពចំណេះដឹង» ដែលអាចវាយតម្លៃ ព្យាករណ៍ និងជាមូលដ្ឋានសម្រេចចិត្ត! យើងមិនអាចផលិតព័ត៌មានសម្រាប់គ្រាន់តែបង្ហាញម៉ូត ឡង់សេ នោះទេ។ ដូច្នេះ វាទាមទារ អ្នកដឹកនាំនិងអ្នកធ្វើការក្នុងវិស័យនេះ យល់ដឹងនូវមូលដ្ឋានគ្រឹះទាំង៣ខាងលើនេះ ហើយបន្តពង្រឹងសមត្ថភាពជាប្រចាំ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!