ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

វគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ ក្រុង-ស្រុក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល សង្ឃឹមជឿជាក់ថា “ខេត្តកណ្តាលធ្វើបាន” ហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន PWG បានលើកឡើង ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ ក្រុង-ស្រុក នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តថា៖ រដ្ឋបាលខេត្តកណ្ដាល ក្រោមការយកចិត្តទុកដាក់បំផុតពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល គឺសង្ឃឹមជឿជាក់ថា “ខេត្តកណ្តាលធ្វើបាន” ហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដម នុត ពុធដារ៉ា បន្តថា៖ តាមគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រសួងអភិវឌ្ឍន៍ជនបទ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ គឺខេត្តកណ្តាល អាចសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។ ប៉ុន្តែលទ្ធផលជាផ្លូវការ គឺអាស្រ័យលើការចុះផ្ទៀងផ្ទាត់ដោយក្រុមផ្ទៀងផ្ទាត់ថ្នាក់ជាតិ។

ឯកឧត្ដម បន្ថែមថា៖ គិតមកដល់ពេលនេះខេត្តកណ្តាល បានផ្ទៀងផ្ទាត់រួច ២ដំណាក់កាលហើយ គឺ ភូមិ និងឃុំ/សង្កាត់ ដូច្នេះនៅដំណាក់កាលទី៣ គឺក្រុមការងារថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ ODF+ ក្រុង/ស្រុក ជាបន្តទៀត មុនក្រុមការងារថ្នាក់ជាតិចុះមកផ្ទៀងផ្ទាត់ខេត្ត។ ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ មានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ក្រុមការងារថ្នាក់ខេត្ត ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះផ្ទៀងផ្ទាត់ODF+ ហើយឯកឧត្ដម សង្ឃឹម ជឿជាក់ថា ខេត្តកណ្តាលនឹងអាចឆ្លងផុតគ្រប់ដំណាក់កាលប្រកបដោយជោគជ័យជាក់ជាពុំខានឡើយ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា៖ នៅឆ្នាំ២០២២ ជាឆ្នាំជោគជ័យមួយយ៉ាងធំធេងសម្រាប់ខេត្តកណ្តាល ដែលបានទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងដែលជាខេត្តមិនមែនស្ថិតនៅក្នុងផែនការយុទ្ធ សាស្ត្ររបស់ក្រសួអភិវឌ្ឍន៍ជនបទ។

លោកស្រី ប្រធានមន្ទីរ បានឱ្យដឹងទៀតថា៖ ស្ថានភាពអនាម័យខេត្តកណ្តាលនៅឆ្នាំ២០២៣ ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន មានចំនួន ២៦៤,៥៤៥ខ្នងផ្ទះ ស្មើ ៩៨.៧% ហើយក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ ថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក ក៏បានចុះផ្ទៀងផ្ទាត់ ភូមិ និងឃុំ/សង្កាត់ រួចហើយដែរ ឃើញថាបានជាប់ជា ODF+ ទាំងអស់ ហើយថ្ងៃនេះ គឺជាវគ្គតម្រង់ទិសក្រុមការងារថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ក្រុង/ស្រុកបន្តទៀត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!