ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

រូបូតតិកកម្ពុជាត្រូវបានបញ្ចប់ខ្មែរពិតជាធ្វើបាន…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ពិធីបិទព្រឹត្តិការណ៍រូបូតតិកកម្ពុជា ឆ្នាំ២០២៣
នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ រូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រសហការពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀចំនៅ​មជ្ឈមណ្ឌល​ពិព័រណ៍សន្និបាតកោះពេជ្រ។

ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានធ្វើការសម្តែង​នូវអំណរគុណ​ដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសារធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងការបង្កើតរូប៉ូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេសនិងសកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែងបន្តទៀតក្នុងការបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូប៉ូតតិកនៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថម្ភ រៀបចំកម្មវិធី “ONE STEM ONE SCHOOL” និងជាពិសេសជាងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើជម្រុញបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានឱ្យបានទូលំទូលាយបន្ថែមទៀតនាពេលខាងមុខរវាងក្រសួងបរិស្ថាន និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទស្សនាស្តង់ពិព័រណ៍រូប៉ូតតិក និងបច្ចេកវិទ្យាផ្សេងៗ ដែលបានផលិតដោយសិស្សានុសិស្សតាមសាលានីមួយៗ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!