ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

របាំងណូរ៉ាវ រាប់រយម៉ែត្រ ជាច្រើនខ្សែ លាតសន្ធឹងក្នុងភូមិចំនួន៣ នៅស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ តើនេះពិតជាទទួលបានការបើកភ្លើងខៀវមែនឬទេ បានជាក្លាហាន ហ៊ានបំពានច្បាប់ចាប់តាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទបែបនេះ? តើអ្នកណា ហ៊ានចុចកុងតាក់បើកភ្លើងខៀវ ឱ្យប្រព្រឹត្ដល្មើសនេសាទបានយ៉ាងស្រួលដូច្នេះ ពោលពុំមានអ្វីមករាំងស្ទះនោះទេ។

បើតាមប្រភពពីប្រជានេសាទរស់នៅ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងដូច្នេះថា កាលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣  ពួកគាត់អ្នកនេសាទបែបគ្រួសារ  បានប្រទះឃើញការដាក់របាំងណូរ៉ាវយ៉ាងវែងអន្លាយ គឺមានប្រវែងជារាប់រយម៉ែត្រ គឺដាក់ចាប់ពីមាត់ទន្លេរខាងកើត រហូតទល់នឹងច្រាំងទំនប់ផ្លូវខាងលិច ដែលមានជាច្រើនខ្សែ ត្រង់ចំណុច ភូមិវត្តថ្នល់ ភូមិកោះកែវ ភូមិកំពង់រាំង ក្នុងឃុំស្វាយជ្រុំ ស្រុកព្រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាក់ស្ដែងការដាក់របាំងណូរ៉ាវនេះ តាំអពីអំឡុងរដូវបិទនេសាទ រហូតមកដល់បច្ចុប្បន្នេះ ដោយពុំបានឃើញថា មានមន្ដ្រីពាក់ព័ន្ធរូបណាមកចុះពិនិត្យនោះទេ តួយ៉ាងបើតាមច្បាប់បានកំណត់ គឺក្នុងរដូវបិទនេសាទ ពុំអនុញ្ញាតឱ្យមានការនេសាទជាលក្ខណៈទ្រង់ទ្រាយធំដូច្នេះទេ សំដៅថាទុករយៈពេលសម្រាប់ឱ្យត្រីពង ឬ បង្កបង្កើតពូជត្រី ឬប្រភេទមច្ឆារ និងភាវៈចម្រុះផ្សេងៗទៀត តែផ្ទុយទៅវិញ មានជនល្មើសជាច្រើននាក់ បានប្រព្រឹត្ដលួចដាក់របាំងណូរ៉ាវជាច្រើខ្សែរ ច្រើនម៉ែត្រដែលផ្ទុយពីច្បាប់អនុញ្ញាត បានយ៉ាងព្រងើយ ហាក់ដូចទទួលបានភ្លើងខៀវ សម្រាប់ធ្វើចរាចរណ៍បទល្មើសនេសាទបែបនេះទៅវិញ។

ប្រជានេសាទម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា គាត់បានឃើញគេធ្វើសកម្មភាពនេះយូរមកហើយ ប្រមាណជាជាង ៣ខែ គឺចាប់តាំងពីសារចរណ៍ប្រកាសបិទនេសាទមកម៉្លេះ និងមកដល់បច្ចុប្បន្ននៅតែបន្ដសកម្មភាពដដែល។

តើជនល្មើសនោះ ជានរណា បានជាក្លាហាន ហ៊ានយ៉ាងប្រព្រឹត្ដដូច្នេះ ពិតជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ….
ក្រោយពីអ្នកសារព័ត៌មានបានរាយការណ៍ករណីខាងលើនេះជូន លោក ងិន ហ៊ុន ជាប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកសារព័ត៌មានបានត្រឹមតែស្ដាប់នូវពាក្យដ៏គម្រោះគំរើយ ពីលោក លោក ងិន ហ៊ុន ប្រធានមន្ទីរតែប៉ុណ្ណោះ «នេះពិតជាសម្ដីមាសធ្វើឱ្យហួសចិត្ដ» បើតាមការនេសាទជាលក្ខណៈគ្រួសារ គឺច្បាប់កំណត់ឱ្យមានការដាក់ត្រឹមតែប្រវែង ៥០ម៉ែត្រ តែប៉ុណ្ណោះ ក៏ប៉ុន្ដែហេតុអ្វីរបាំងណារ៉ាវនោះ មានប្រវែងរាប់រយម៉ែត្រ តកន្ទុយគ្នាទៅវិញ នឹងលាតសន្ទឹងរហូតដល់ទៅ ៣ភូមិ ឯនោះ។

នៅវេលាម៉ោង ១១:៤០ នាទី នៅថ្ងៃទី៣០ ខែតុលា ដដែល អ្នកសារព័ត៌មាន ក៏បានធ្វើសេចក្ដីរាយការណ៍តាមរយៈទូរស័ព្ទជូន ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អំពីហេតុការណ៍ទាំងអស់នេះ លោកស្នងការ ក៏បានប្រាប់មកតាមទូរស័ព្ទមកវិញថា លោកនឹងចាត់ឱ្យកម្លាំងចុះទៅដើម្បីបង្ក្រាប។

ប្រជានេសាទ ដែលប្រកបរបរនេសាទបែបគ្រួសារ ដោយដាក់មង និងស្ទួច ទទូចស្នើសុំ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មេត្ដាពិនិត្យ ពីភាពចន្លោះប្រហោងដែលមានដូចករណីខាងលើនេះ ពិតជាមានភ្លើងខៀវមែនដែរទេ? ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ស្វាយជ្រុំ ក៏មានសង្ឃឹមថា ឯកឧត្ដមរដ្ឋមន្ដ្រី នឹងអនុវត្ដច្បាប់ដូចករណីនៅខេត្ដកោះកុងកន្លងទៅ ដើម្បីឱ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលនេសាទតាមលក្ខណៈគ្រួសារ អាចប្រកបរបរចិញ្ចឹមជីវភាពបានល្អប្រសើជាងនេះ។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!