ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ
0

លៀសរាប់សិបតោន ដឹកចេញពីចំណុកំពង់ឃ្នាសកាត់តាមភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលគេដឹងថាមេឈ្មួញ ឈ្មោះ វណ្ណី តើ ស្របច្បាប់ដែរឺទេ..? ទើបសមត្ថកិច្ចពាក់ពន្ធ័មិនមានការទប់ស្កាត់ឬបង្ក្រាបដូចនេះ..?​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តពោធិ៍សាត់៖ប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ អោយអង្គភាពសារព័ត៌មានយើងដឹងថា នៅចំណុចខាងលើ មានការដឹកជញ្ជូនលៀសដោយរថយន្តធំជារៀងរាល់ថ្ងៃ។​ ជាក់ស្តែង​នៅរសៀលថ្ងៃអង្គារ៍ ទី២៤ ខែតុលា ឆ្នាំ​២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានរថយន្តធំៗចំនួនបួនគ្រឿង កំពង់ធ្វើការដឹកជញ្ជូន ដូចអ្វីដែលប្រជាពលរដ្ឋបានប្រាប់ពិតមែននឹងបានផ្តិតយករូបភាព ដើម្បីផ្សព្វផ្សាយជូនថ្នាក់លើអោយលោកបានជ្រាបផងដែរ។​

រថយន្តមាន៖ទី១ពាក់ស្លាកលេខ(ពោធិ៍សាត់ 3A .0729) ទី២ពាក់ស្លាកលេខ (ពោធិ៍សាត់ 3A.1191)ទី៣នឹងទី៤ ក្រុមការងារមិនអាចថតយកលេខរយន្តបានដោយសារយកដីបិទស្លាកលេខនិងយប់ងងឹត។​

យើងដឹងហើយថាធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តពោធិ៍សាត់ត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ ជាក់ជាមិនខាន ដែលមានថៅកែឈ្មោះ វណ្ណី បាននិងកំពុងដឹកជញ្ជូន លៀស ចេញពីចំនុចកំពង់ឃ្នាស កាត់តាមភូមិកំពង់លើក ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសវៀតណាមរាប់សិបតោន ជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផលសោះឡើយ។

តាមការរៀបរាប់ពី ពីប្រជានេសាទបានប្រាប់អោយក្រុមអ្នកសារព័ត៌មានយើងដឹងថា ជាររៀងរាល់ថ្ងៃ ឈ្មួញ វណ្ណី បានគៀងគរប្រជាពលរដ្ឋអោយទៅកាវលៀសរាប់សិបទូកអោយយកមកលក់អោយខ្លួន ក្នុងមួយការ៉ុង៥០០០រៀល ដោយក្នុងមួយថ្ងៃៗ រាប់រយការ៉ុង បើគិតជាតោនរាប់សិបតោន។​បើតាមការបង្ហើបពីប្រជាពលរដ្ឋ បានរៀបរាប់ថា ថៅកែលៀសជើងខ្លាំងរូបនេះ មិនមែនទើបតែធ្វើសកម្មភាពនេះទេ គឺធ្វើរាប់ឆ្នាំមកហើយ ។ ក្រុមការងារបានទំនាក់ទំនងទៅលោក ភិន វណ្ណា នាយផ្នែករដ្ឋបាលជលផលកំពង់ហ្លួងតាមរយៈទូរស័ព្ទដើម្បីធ្វើសេចក្តីរាយការណ៍ លោកបាននិយាយថានិងអោយក្រុមការងារចុះត្រួតពិនិត្យ
ចំណែកលោក ភុំ និមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ក្រុមការងារមិនអាចទំនាក់ទំនងបានទេ ដោយខលចូលជាច្រើនដង ប៉ុន្តែពុំមានអ្នកលើក។

ប្រជាពលរដ្ឋសូមគោរពដល់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាមានចំណាត់ការណ៍លើមេឈ្មួញ​ ចាស់វស្សាខាងលើនេះផងទាន បើពុំដូច្នោះ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹក ក្នុងខេត្តពោធិ៍សាត់ច្បាស់ជាវិនាសអស់ជាក់ជាពុំខានបើក្នុងមួយថ្ងៃៗរាប់សិបតោនយ៉ាងនេះ។

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគុនក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!