ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ
0

ឯកឧត្តម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ដំណាងខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សណៈបង្កើត«គ្រុបព័ត៌មានសាមគ្គីថ្មី»ដែលមានអង្គភាព​សារព័ត៌មាន​ចំនួន២៨…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖​ នៅរាជបណ្ឌិត្យ​សភាកម្ពុជា​ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ បានអញ្ជើញ​អធិបតីភាព​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ រវាង​អង្គភាព​សារព័ត៌មាន​ចំនួន​ ២៨​អង្គ​ភាព​ ស្ដី​ពី​ការបង្កើត​កិច្ចការ​ និង​ចងក្រង​ជា​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​។

លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ លេីកឡេីង​ថា​ អង្គភាព​សារព័ត៌មាន​ចំនួន​២៨​អង្គភាព បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ លេីកិច្ចសហការគ្នា​ ក្នុង​គោល​បំណង​ បង្កើត​ចំណងមេត្រីភាព​ កិច្ចសហប្រតិបត្ដិការ​ លេីវិស័យ​ព័ត៌មាន​ ការផ្លាស់ប្ដូរ​បទពិសោធន៍​ ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក​ ប្រកបដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ ក្នុង​បុព្វហេតុ​ធ្វើ​ឱ្យ​ព័ត៌មាន​ មាន​ភាព​រស់​រវើក​ និង​ជាការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​។

ថ្លែងក្នុងពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នោះដែរ ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ និង​ផ្ដាំផ្ញើ​ពី​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងបាន​ចង្អុល​បង្ហាញ​ថា សូមឱ្យអ្នកសារព័ត៌មានទាំងត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយធ្វើការផ្សព្វផ្សាយព័ត៌មានពិតមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយប្រឆាំងដាច់ខាតព័ត៌មានក្លែងក្លាយផងដែរ។

ជាមួយ​គ្នា​នោះដែរ ឯកឧត្ដម​ បណ្ឌិត​ជា​ ដែន​ ប្រធាន​កិត្តិយស​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ មានប្រសាសន៍ថា ការបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មីនេះ គឺបង្កើតឡើងក្នុងគោលបំណង ដោយយល់ឃើញថាអង្គភាពសារព័ត៌មានត្រូវបានដើរតាមក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់ក្រសួងព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញការងារ ទើបអង្គភាពសារព័ត៌មានចំនួន២៨អង្គភាព បានចងក្រងដោយមានគោលបំណងមួយ និងបេសកម្មចំនួន៨ ក្រោមការដឹកនាំគ្រុបព័ត៌មានសាមគ្គីថ្មីនេះឱ្យមានភាពរីកចម្រើននិងប្រកបដោយគុណភាពផងដែរ។

គួរ​បញ្ជាក់​ផងដែរថា​ អង្គភាព​សារព័ត៌មាន​ចំនួន​ ២៨​ អង្គ​ភាព​ ចុះអនុស្សរណ:​នាឱកាស​នោះ មាន​សមាគម​សារព័ត៌មាន​ចំនួន​០៣​ ចូលរួម​ដឹងលឺ និង​ធ្វើ​ជា​សាក្សី​រួមមាន​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​​ សមាគម​អ្នកសារព័ត៌មាន​យុវជន​ និង​សមាគម​អ្នកសារព័ត៌មាន​ឯករាជ្យជាតិ​កម្ពុជា​ ព្រមទាំង​មាន​ភ្ញៀវ​កិត្តិយសចូលរួម​ ប្រមាណ​ជាង​១០០នាក់​ ភាគច្រើន​អ្នក​ប្រកបវិជ្ជាជីវ:ព័ត៌មាន​។

ដើម្បីជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិត​ ជា ដែន ប្រធានកិត្តិយសសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថមដល់អង្គភាពចំនួន២៨ដែលបានចងក្រង និងទើបតែបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មី ដោយលោកចាងហ្វាងម្នាក់ទទួលបានចំនួន០១លានរៀល ចំណែកសមាគមចំនួន០៣ដែលចូលរួមក្នុង០១សមាគមទទួលបានថវិកាចំនួន០២លានរៀល។

នៅចុងបញ្ចប់កម្មវិធីចុះអនុស្សរណៈយោគយល់គ្នានោះដែរ ក៏មានប្រគល់សេចក្តីសម្រេចជូនប្រធាន និងអនុប្រធានក្រុមសារព័ត៌មាន និងប្រគល់ជូនអាវចំនួន២៨ដល់ ចាងហ្វាយ ហើយក៏មានការថតរូបជាមួយថ្នាក់ដឹកនាំទុកជាអនុស្សាវរីយ៍ និងជល់កែវស្រា សាំប៉ាញដើម្បីជាសក្ខីភាពនៅក្នុងកម្មវិធីនោះផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!