ទាន់ហេតុការណ៍
លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
0

កម្លាំង​សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកលើកដែកធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ករណីគ្រឿងញៀន…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៣                          ជនសង្ស័យប្រុស-ស្រី​ចំនួន០៦​នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកលើកដែកធ្វើការឃាត់ខ្លួនពាក់ព័ន្ធ៖ករណី៖ជួញដូរ រក្សាទុក និង ប្រើ​ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
+កើតហេតុៈ ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ២០.៣០ នាទីយប់
+នៅចំណុច៖  ផ្ទះឈ្មោះ អឿន  ស្ថិតក្នុងភូមិកំពង់​ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។

*ជនសង្ស័យ០៦នាក់៖
១-ឈ្មោះ ថាន ធូ  ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិត​ប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ  ស្រុកលើកដែក ខេត្ត​កណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។
២.ឈ្មោះ ផាត សុភាព ហៅ លឹប​ ឬ តឹង  ភេទ​ប្រុស អាយុ ១៧ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិន ពិត​ប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្ត​កណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ។
៣.ឈ្មោះ ជឿន សុផានិត ហៅ(ត្រី) ភេទប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិត ប្រាកដ មានទីលំនៅភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានសារ​ធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។
៤.ឈ្មោះ ណាក់ ខួច  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត​កណ្តាលមានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។
៥.ឈ្មោះ គង់ ចិន ភេទ​ប្រុស អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត​កណ្តាលមានសារធាតិញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។
៦.ឈ្មោះ ហៃ គឹមលីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត​កណ្តាល គ្មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ។

* វត្ថុតាងចាប់យក៖
១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)​១១កញ្ចប់ ស្មើនឹង ១២,៨៣ ក្រាម
២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
៣.ទូរស័ព្ទដៃចំនួន ១០គ្រឿង (ម៉ាក iphone ០២គ្រឿង,ម៉ាក oppo ០២គ្រឿង,ម៉ាក RealMe ០២គ្រឿង,ម៉ាក Sum​sung ០២គ្រឿង,ម៉ាក NokiA ០១គ្រឿង និង ម៉ាក HuaWei គ្មានអេក្រង់០១គ្រឿង )
៤.លុយខ្មែរ ចំនួន ៧០០.០០០៛(ចិតសិបម៉ឺន)រៀល,លុយដុល្លា ០២(ពីរ)ដុល្លា,លុយកូរ៉េ ៦.០០០(ប្រាំមួយពាន់)វ៉ុន
៥.ដាវដែក ០២ដើម , កាបូប ០២ , ប្រអប់ជ័រខ្មៅ ០១,ដែកកេះ ០៥ និង
សម្ភារ:វិចខ្ចប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួន   ។

*សភាពរឿងហេតុ៖
នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមានការចែកចាយគ្រឿងញៀន នៅចំណុចផ្លូវរទេះ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ភ្លាមនោះ ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានរាយការណ៍ ទៅផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុក និងបានសហការជាមួយកម្លាំងអន្តរាគម ចុះទៅដល់ទីតាំង ផ្ទះ ឈ្មោះ  អឿន ក៏បានឃើញក្រុមជនសង្ស័យដែលពលរដ្ឋរាយការណ៏ កំពុងអង្គុយ ផឹកស្រាជុំគ្នា ០៣នាក់ និង០២នាក់ទៀត ដេកនៅលើផ្ទះភ្លាមនោះកម្លាំងសួរនាំ និង ត្រួតពិនិត្យឃើញមានម្សៅក្រាមសថ្លាសង្ស័យថ្នាំ​ញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់នៅក្នុងមួក និង ចំនួន០៤កញ្ចប់ទៀតនៅក្នុងប្រអប់ខ្មៅលាក់ក្នុងកាបូបយួពណ៌​ខ្មៅ   ដាវដែចំនួន០២ដើម    បន្ទាប់មកសមត្ថកិច្ចក៏​បាន​នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន ពេលមកដល់អធិការដ្ឋានកម្លាំងជំនាញបានរកឃើញម្សៅក្រាម​០១កញ្ចប់នៅក្នុងកាបស្ពាយ និង ០១កញ្ចប់ទៀតនៅក្នុងហោប៉ាវខោរបស់ឈ្មោះ ផាត សិភាព ហៅលឹប ឬ​ ហៅតឹង  ។ ក្រោយការសាកសួរបឋមកម្លាំងបានព័ត៌មានជាក់លាក់ថា ម្សៅក្រាមទាំងនោះជាថ្នាំញៀនប្រភេទម៉ាទឹកកក មានប្រភពមកពីឈ្មោះ ថាន ធូ បន្ទាប់មកកម្លាំងផ្នែកជំនាញបានរាយការសុំយោបល់ពីលោកអធិការនគរបាលស្រុក ស្នើសុំធ្វើការឆែកឆេរផ្ទះជន​សង្ស័យឈ្មោះ ថាន​ ធូ ដោយបានការអនុញ្ញាតិពី លោក ហោ លីណា ព្រះ​រាជអាជ្ញារង អមសាលា​ដំបូងខេត្តកណ្តាល កម្លាំងបានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាចំនួន ០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងថង់ច្រកថ្នាំញៀនមួយ​ចំនួននៅក្នុងពាងទឹក ក្នុងបន្ទប់ទឹក រួមទាំងរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន បន្ទាប់មកកម្លាំងបានចាប់យកវត្ថុតាង និង ជនសង្ស័យពាក់ព័ន្ធមកអធិការដ្ឋានដើម្បីបន្តនីតិវិធី ។

ក្រោយការសាកសួរជនសង្ស័យទាំង៦នាក់បាន បានសារភាពតាមហេតុផលនៃស្ថានភាពល្មើសរៀងៗខ្លួន ។
ករណីនេះផ្នែកជំនាញកំពង់បន្តកសាងសំណុំរឿងតាមនីតិវិធី ។

ក្រុមការងារព័ត៏មាននិងប្រតិកម្មរហ័អធិកា​រដ្ឋាននគរបាលស្រុកលើកដែក

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!