ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួងស្រេង អភិបាលនៃរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលនៃគណ:ខណ្ឌសែន សុខ ក្នុងការពន្លឿនស្តាររាល់ប្រលាយទឹកមេ(អូរតាគុជ) ដើម្បីរំដោះទឹកពីជំនន់ទឹកភ្លៀង ទូទាំងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ រួមជាមួយលោកចៅសង្កាត់ ចៅសង្កាត់រង ចុះស្តារប្រលាយមេ១ខ្សែដែលមានប្រវែង៣.៩៦២ម៉ែត្រចាប់តាំងពីផ្លូវ២០១១ និងផ្លូវ៥៩៨. ឆ្លងកាត់ សង្កាត់គោគឃ្លាង សង្កាត់អូរបែកក្អម សង្កាត់ទឹកថ្លានិងសង្កាត់ភ្នំពេញថ្មី ដែលផ្តល់អត្ថប្រយោជន៍ជួយរំដោះទឹក ពីខណ្ឌពោធិ៍សែនជយ័ និងខណ្ឌទួលគោក ផងដែរ។
ត្រង់ចំនុចប្រលាយ(អូរតាគុជ)ពីគល់ផ្លូវលេខ២០០៥ និងផ្លូវលេខ១០០៣ លោកប្រឹងប្រឺងស្តារទាំងយប់ទាំងថ្ងៃ អស់រយះពេល១៥ថ្ងៃហើយ ដោយប្រើប្រាស់
គ្រឿងចក្រ (អេស្កាដៃវែង) ចំនួន៣គ្រឿង សាឡង់កាយលើទឹក ចំនួន១គ្រឿង ធ្វើការកាយស្ដារប្រឡាយ ដើម្បីអោយទឹកហូរបានលឿនបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀងនារដូវស្សាជូនប្រជាពលរដ្ឋ ។
..យោងតាមការសង្កេតរបស់បងៗអជ្ញាមូលដ្ឋាន លោកបានស្នើអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយប្រលាយខាងលើ សុំមេត្តាចូលរួមថែរក្សាប្រលាយមេ១ខ្សែនេះអោយបានគ្រប់គ្នា ជាពិសេសជៀសវាងដាច់ខាតមានដូចជា:
១:បោះសំរាមចូលក្នុងប្រលាយ
២:រំលោភយកចំណីប្រលាយ
៣:ចំណែកបងប្អូនប្រជាពលរដ្ឋដែលកុំពុងសាងសង់សំណង់ផ្សេងៗ សុំមេត្តាត្រួតពិនិត្យមើល ខ្សាច់គ្រួស ស៊ីម៉ង់ វត្ថុ ដ៏ទៃទៀត ដែលអាចធ្វើអោយមានការកកស្ទះដល់ប្រពន្ធ័លូរបស់បងប្អូន។

ជាចុងក្រោយលោកអភិបាលរង សាំង សុភ:វិចិត្រ តំណាងអោយមូលដ្ឋានខណ្ឌសែនសុខ ទាំងមូល ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ បានចូលរួមអនុវត្តន៍គាំទ្រដល់ការស្តារប្រលាយមេ១ខ្សែបានយ៉ាងរលូន និងឆាប់រហស័ទាន់ពេលវេលា។

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!