ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ឯកឧត្តម នេត ភត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អញ្ជើញបិទវគ្គសិក្សាស្តីពី ”ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដែលរៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត ភត្រា រដ្ឋមន្ត្រីក្រសួងពត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន ” រៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា ដែលគាំទ្រដោយក្រសួងពត៌មាន និងក្រសួងបរិស្ថាន ធ្វេីនៅរាជបណ្ឌិតសភាកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នេត ភត្រា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន កម្ពុជា ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដោយឥតគិតថ្លៃ ជូនដល់សិក្ខាកាម ៣៨១នាក់ ដែលអញ្ជើញមកពីតាមបណ្តារាជធានី ខេត្ត ។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម នេត ភត្រា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការចែករំលែករបស់វាគ្មិន ក្នុងវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម នេត ភត្រា ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន។

វគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” នេះដែរគឺមានរយៈពេល ២ថ្ងៃពេញ ក្នុង វគ្គបណ្ដុះបណ្តល លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ឡើងថា នេះជាលើកទី៣ ហើយវគ្គបណ្ដុះបណ្ដាល របស់សមាគម(CJDS) តែងតែបានគិតគូរ ដល់បងប្អូនអ្នកសារព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន៕


ថ្ងៃចន្ទ ៤កើត ខែភទ្របទ​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២៣

ផ្សាយចេញពីទីស្នាក់ការកណ្តាលអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ភូមិរាំងដេក ឃុំគគីរធំ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!