ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ជនអន្តោប្រវេសវៀតណាម នៅខេត្តរតនគិរី កំពុងសប្បាយចាយលុយ និង ការដឹកជញ្ជូនសម្បត្តិធនធានធម្មជាតិ របស់ខ្មែរ នៅក្នុងទឹកដី ខេត្តរតនគិរី យកទៅលក់នៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវរៀងរាល់ថ្ងៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតគីរី៖ប្រជាពលរដ្ឋម្ចាស់ប្រទេស កំពុងបើកភ្នែកមើលភ្លៀកៗ អន្តោ ប្រវេសន៍ជនជាតិវៀតណាម ដែលមកស្នាក់នៅស្រុកខ្មែរ អ្នកខ្លះកាន់ឯកសារក្នុងនាមជាអ្នកទេសចរ មកបំផុសបំផុល គៀងគរ ប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួន ឲ្យចូលព្រៃ ដើម្បីរុករក ធនធានធម្មជាតិ យកមកលក់ឱ្យក្រុមរបស់ខ្លួន ក្នុងនោះរួមមានដូចជា: រុក្ខជាតិមើមត្នោតទោលព្រៃ . ផ្សិតលីងជឺឬស្សី . យិនស៊ិនព្រៃ . ដើមស្លឹកត្រចៀកក្រាញ់ព្រៃ . សត្វកំភេនព្រៃ ។ល។
ហើយជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងតែធ្វើសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់យប់ថ្ងៃនោះនោះគេស្គាល់ឈ្មោះ ១.ឈ្មោះ អា វុឹង ២.ឈ្មោះ អា ជុក ៣.ឈ្មោះ ស្រី ចាង .៤ឈ្មោះ ស្រី ង៉ុក .៥ឈ្មោះយាយ ក….តាមប្រភពព័ត៌មានជាក់លាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: ជនអន្តោ ប្រវេសន៍វៀតណាមទាំង 5 អ្នកនេះ បាននឹងកំពុងទិញទឹកចិត្តរបស់មន្ត្រី មួយចំនួនដែលមានតួនាទីបង្ក្រាប មិនតែប៉ុណ្ណោះ សព្វថ្ងៃមានមន្ត្រីខ្លះ បានចេញមុខធានារាត់ការ ផ្នែកផ្លូវច្បាប់ កាងឲ្យជនអន្តោប្រវេសន៍វៀតណាមទាំងនោះទៀតផង។

បច្ចុប្បន្ននេះ ក្រោយពីក្រុមពួកគេបានដាក់ពង្រាយ បណ្ដាញដៃជើង ដែលជាជនជាតិវៀតណាមដូចគ្នា
ពេលគេប្រមូលទិញបានហើយ
ពួកគេ បានយកមកសំងួតនៅរោងសិប្បកម្ម ឡ របស់គេ រួចបន្តដឹកចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន ក្នុងមួយសប្តាហ៍ ៗ
រាប់តោនឯណោះ……

បើនិយាយពីប្រជាពលរដ្ឋ ខ្មែរ យើងនៅក្នុងខេត្តរតនគិរី ដែលធ្លាប់រកសុីទទួលទានលើមុខរបរទាំងអស់នេះ ពួកគាត់បានត្អូញ ត្អែថា: ភាពធូ រលុងរបស់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ដែលបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម មកធ្វើជាឈ្មួញកណ្ដាលចូល មកវាយលុកប្រមូលទិញ ហើយដឹកយកទៅលក់ខ្លួនឯង នៅប្រទេសរបស់ខ្លួន ដោយដណ្ដើរមុខរបរ ខ្មែរយើង គប្បីសមត្ថកិច្ចអង្គភាពមន្ទីរ ជំនាញ ពាក់ព័ន្ធ មានការត្រួតពិនិត្យលើផ្លូវច្បាប់ ស្ដីពី:ច្បាប់ការងារឲ្យបានល្អិតល្អន់នេះផង ជាពិសេសសំណូមពរទៅ ឯកឧត្តម ញ៉ែម
សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី គប្បីឯកឧត្តមសិក្សាផ្នែកផ្លូវច្បាប់លើ ករណីជនអន្តោ ប្រវេសន៍វៀតណាមចូលមកធ្វើទេសចរណ៍ តែបែរជាចូលមកធ្វើ ព្យុះធ្វើភ្លៀងដណ្ដើម ការងារ និង មុខរបរ អាជីវកម្ម របស់អាជីវករ ម្ចាស់ប្រទេសទាំងអស់នេះផង ។

ចំណែកបញ្ហាជនអន្តោបប្រវេសន៍វៀតណាមដែលបានមកដាក់ពង្រាយបណ្ដាញ ដៃជើងរបស់ពួកគេ ឲ្យចុះទៅតាមមូលដ្ឋានប្រមូលទិញរុក្ខជាតិ និងសត្វកម្រខាងលើ រួចបន្តដឹកចេញទៅលក់នៅប្រទេសវៀតណាម នោះ អ្នកយកព័ត៌មានយើង ពុំទាន់ដឹងដែរឬទេថា: រុក្ខជាតិនិងសត្វកម្រទាំងអស់នេះ
ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវហាមឃាត់ ឬមួយយ៉ាងណានោះទេ….?​។(​អ្នកយកព័ត៌មាន​ខេត្តរតនគីរី)

­អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌ តែប៉ុណ្ណោះ!​។​

ថ្ងៃចន្ទ ៤កើត ខែភទ្របទ​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២៣

ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ភូមិរាំងដេក​ឃុំភូមិធំ ស្រុកកៀនស្វាយ​ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

Filed in: ព័ត៌មានថ្មី, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!