ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

លោកស្រីជើងខ្លាំងខាងរំលោភលើដីប្រឡាយសម្បត្តិសារធារណះរបស់រដ្ឋ (វគ្គពីរ)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បងប្អូនប្រជាពលរដ្ឋ
ប្រមាណ៣២គ្រួសារ ពិតជាអស់សង្ឃឹមខ្លាំងណាស់។​

សង្សយ័លោកស្រី ប៉ូច ធីតា មានអំណាចបារមី ខ្លាំងណាស់ហើយមើលទៅ!! ទើបហ៊ានប្រឆាំងសេចក្តីសំរេចរបស់រដ្ឋបាលខណ្ឌមានជយ័ ដោយបានបញ្ជាអោយរុះរើចំនួនដល់ទៅ២ដង ទៅហើយនោះ ដោយមិនខ្លាចញញើតអ្វីទាល់តែសោះ!!។​

យោងតាមបងប្អូនប្រជាពលរដ្ឋប្រមាណ៣២គ្រួសារ បានអោយដឹងថា៖
ដីប្រឡាយទឹករបស់ពួកគាត់ បានចាត់ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៣ ដោយប្រធានគណ:កម្មការសុរិយោដីរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ព្រមទាំងមានការទទួលស្គាល់ប្រធានគណ:កម្មការសុរិយោដីថ្នាក់ជាតិ ចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៦ ដោយឯកឧត្តម ជា សុផារ៉ា.
ជាពិសេសមានការទទួលស្គាល់ពីតុលាការ ចុះថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ ដោយលោកចៅក្រម រស់ ពិសិដ្ឋ និងលោកក្រឡាបញ្ជី ឃុត សុនិតា ផងដែរ។
ដោយមើលឃើញពីមានការលួចសាងសង់របស់ លោកស្រី ប៉ូច ធីតា ដែលលួចសាងសង់ក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ។ នោះទើបលោក អភិបាលខណ្ឌមានជយ័ ហែម ដារិទ្ធ ក៏បានចេញសេក្តីប្រកាសចំនួន២ដងដោយ

លើកទីមួយនាថ្ងៃទី០២ខែសីហាឆ្នាំ២០២៣

លើកទីពីរ នាថ្ងៃទី០៧ខែសីហាឆ្នាំ២០២៣ ប៉ុន្តែលោកស្រី ប៉ូច ធីតា ធ្វើព្រងើយមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ មានជយ័ឡើយ។

រហូតមកដល់សព្វថ្ងៃនេះក្តីសង្ឃឹមរបស់បងប្អូនប្រជាពលរដ្ឋត្រូវ រលាយអស់ សូម្បីតែសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌមានជ័យ ក៏លោកស្រីមិនខ្លាចដែរនោះ។

ជាចុងក្រោយនេះគឺមាន សុំណូមពរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សុំមេត្តាជួយរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋប្រមាណ៣២ គ្រួសារដោយយកដីដែលលោកស្រី ប៉ូវ ធីតា លួចសាងសង់នោះទុក ជាទ្រព្យសម្បត្តិរដ្ឋ ដោយក្តីអនុគ្រោះផងទាន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!