ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

កម្លាំងអធិការដ្ឋាននគបាលស្រុកលើកដែក ឃាតខ្លនជនសង្ស័យករណីរក្សាទុក និងជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សាយចេញពីស្នាក់ការអង្គភាព គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍​ខេត្តកណ្តាល ការិយាល័យនិពន្ធ តេឡេក្រាម​លេខ 015293964/0975266779

ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣

ខេត្កណ្តាល ៖ករណី រក្សាទុក ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
+កើតហេតុៈ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ០០ នាទី។

+ចំណុច៖ផ្លូវលំចំការស្វាយ ស្ថិតក្នុងភូមិអំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលេីកដែក ខេត្ត
កណ្តាល។

*ជនសង្ស័យ០១នាក់
១-ឈ្មោះ សួស ចន្ថា ហៅ ម៉ៅ ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ។

* វត្ថុតាងចាប់យក៖
១-ម្សៅក្រាមពណ៌សថ្លាជាថ្នាំ ញៀន​ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)​ ០១កញ្ចប់តូច ទម្ងន់០,៤៨ក្រាម ។

២-ទូរស័ព្ទដៃមិនស្គាល់ម៉ាក ០១គ្រឿង (ចិន) ពណ៍ទឹកប្រាក់ និង ដែកកេះ០១។

*សភាពរឿងហេតុ៖
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០នឹង២០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកលើកដែក បានឃាត់ខ្លួនឈ្មោះ សាន ចាន់ណា ហៅ(ចិន) ជាមុខសញ្ញាចែកចាយគ្រឿងញៀន ឃាត់ខ្លួនក្នុងករណី(អំពេីលួច)បន្ទាប់មកផ្នែកជំនាញក៏បានសួរនាំរកមុខសញ្ញាដែរឈ្មោះ សាន ចាន់ណា ហៅ ចិន ធ្លាប់ទិញថ្នាំញៀនយកទៅចែកចាយបន្ត ពេលនោះកម្លាំងជំនាញក៏បានអោយតេទូរសព្ទ័ទៅទិញនិងណាត់
គ្នាទៅយកនៅចំណុចកើតហេតុ(កន្លែងធ្លាប់ទៅទិញ) បន្ទាប់មកកម្លាំងផ្នែកជំនាញស្រុកបានសហការណ៍ជាមួយកំម្លាំងប៉ុស្តិ៍ រដ្នបាលកំពង់ភ្នំ បានដល់គោលដៅដែរបានណាត់ក៏បានជួបជនសង្ស័យម្នាក់ ឈ្មោះសួស ចន្ថា ហៅ ម៉ៅ រត់គេចខ្លួនពីកម្លាំង និងបានបោះថ្នាំញៀនចោលទៅលើដី ហើយត្រូវបានកម្លាំងឃាត់ខ្លួនបាន ចាប់
បាននិថរកឃើញថ្នាំញៀនចំនួន០១កញ្ចប់ដែលជនសង្ស័យបានបោះចោលពេលកំពង់រត់គេចខ្លួន បន្ទាប់មកកម្លាំងបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋានដើម្បីបន្តនីតិវិធី ។
ក្រោយការសាកសួរ ឈ្មោះសួស ចន្ថា ហៅម៉ៅបានសារភាពថាខ្លួនបានទៅទិញថ្នាំញៀនពីមុខវត្តចំប៉ា ស្រុកកៀនស្វាយពីជនមិនស្គាល់ច្បាស់ យកមកលក់បន្ត ដើម្បីបានចំណេញជាលុយ និង ថ្នាំញៀនសម្រាប់ប្រើប្រាស់ខ្លួនឯង ។

(តាមការចេផ្សាយរបស់អធិការដ្ឋាននគបាលស្រុកលើដែក)

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!