ទាន់ហេតុការណ៍
ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!
0

ល្បែងសុីសងភ្នាល់​មាន់ជល់អនឡាញ​ជ្រកក្រោម ឆ្នោតឡូតូ​គ្មានស្លាកយីហោ កំពុងរីកដូចផ្សិត ក្នុងក្រុងកំពង់ចាម អជ្ញាធរពាក់ពន្ធ័មូលដ្ឋានមិនបង្រ្កាប ផ្គើននឹងប្រសាសន៍សម្តេចជោ…(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សព្វផ្សាយ​ចេញពីស្នាក់ការខេត្តកណ្តាល៖ នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣. ដោយអង្គភាព គេហទំព័រ (រដ្ឋា អភិវឌ្ឍន៍​ញូស៍​) ការិយាល័យនិពន្ធ តេឡេក្រាម​លេខ 015293964/0975266779

ខេត្តកំពង់ចាម​៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រាប់អោយអ្នកសារព័ត៌មានយើងដឹងថា មានទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​ប្រពន្ធ័អន​ឡា​ញជ្រកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូ គ្មានស្លាកយីហោ ច្បាស់លាស់ជាច្រើនកន្លែងកំពុងបើក​ដំណើរការ​លេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើក្នុងការទុបស្កាត់នឹងបង្រ្កាបឡើយ​។​

ជាក់ស្តែង​ដូចជា៖
*ទីតាំង​ទី១.ក្នុងតារាងបាល់ទះនឹងបុកប៊ីយរ័ ជិត(២០០២ កាហ្វេ)តាមបណ្តោយផ្លូវជាតិលេខ៧ ទុលមុខ(ហាងនំបុ័ង ភ្នំពេញ​)។​

*ទីតាំង​ទី២.នៅជាប់ហាង(ទូទូ BBQ)តាមបណ្តោយ(វិថីព្រះមុនីវង្ស PR222)។​

ប្រលភពដដែលក៏បាន​លើកឡើងថា​«ទីតាំង​ ខាងលើ​នេះ​សង្ស័យ​ជា​ឆ្នាំងបាយ របស់​អស់លោក​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​កំពង់ចាមផង​ក៏មិនដឹង» ទើប​បានជាបណ្តែតបណ្តោយ​អោយ​ទីតាំងទាំងអស់នោះ បើក​ដំណើរការ​យ៉ាង​រំភើយ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំង​រាជធានី​ខេត្ត​។

#.សូម​រំលឹក​ថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឱ្យខាងតែបាន​។​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​ទប់ស្កាត់​និង​មិន​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ ! អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

ពាក់ពន្ធ័​និង​ករណី​ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ​ខាងលើនេះ មហាជន​បាន​សំណូមពរ ដល់​លោកចាន់ ផល្លី អភិបាលក្រុងលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម ជាពិសេស​លោក​អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាមនឹងលោកហេង វុទ្ធី ស្នងការខេត្តកំពង់ចាម
ដែលលោកតែងតែយកចិត្តទុក្ខដាក់លើសុខទុក្ខប្រជាពលរដ្ឋ មេត្តា​
ចាត់​កម្លាំង​ជំនាញ ចុះ​មក​ជ្រាវ​ស្រាវ​និង​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ខាងលើ​នេះ​អោយ​ខាងតែបាន តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ពិសេស​អនុវត្តន៍នូវ​គោលនយោបាយ​ភូមិ​.ឃុំ.មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​និង​រួមចំណែក​បញ្ជៀ​ស​ករណី​អំពើចោរកម្ម​ផ្សេងៗ​ដូចជា​៖​លួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​និង​ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​ផ្ដើមចេញពី​ល្បែង​ទាំងនេះ ព្រោះថា​ល្បែង​ជាដើម​ចម​បង្កើត​បទល្មើស​ផ្សេងៗ៕(នៅមានត)

 

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!