ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ទីតាំង ល្បែងស៊ីសង ជល់​មាន់ តាម​ប្រពន្ធ័អន​ឡា​ញ នៅក្នុង​សង្កាត់​ព្រែក​ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់​ដំបង សង្ស័យ​អាជ្ញាធរ​មានសមត្ថកិច្ច ក្រុង​បាត់ដំបង​ត្រូវថ្នាំសន្តំទេដឹងបានមិនមានការទុបស្កាត់នឹងបង្ក្រាបបែបនេះ..?​(វគ្គ១)

ចេញផ្សាយដោយ​គេហទំព័រ​រដ្ឋា​អភិវឌ្ឍន៍​ញូស៍ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ​២០២៣

​ខេត្ត​បាត់ដំបង​៖​តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់​ដំបងបាបអោយដឹងថា មានទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​ប្រពន្ធ័អន​ឡា​ញ កំពុងបើក​ដំណើរការ​ឡើងវិញ​ហើយ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឍប់​ការលេង​ល្បែងស៊ីស​ង​ម្តង​រួចមកហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡាញ​ខាងលើ​នេះ​គ្មាន​ញញើត​និង​ទោសទណ្ឌ​បន្តិច​ណា ទាល់តែសោះ ។​មហាជន​ក៏បាន​នាំគ្នា​លើកឡើងថា​?​ទីតាំង​ ខាងលើ​នេះ​សង្ស័យ​ជា​ឆ្នាំងបាយ របស់​អស់លោក​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ផង​ក៏មិនដឹង ទើប​បានជាបណ្តែតបណ្តោយ​អោយ​ទីតាំងនេះ បើក​ដំណើរការ​យ៉ាង​រលូន ដោយ​ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំង​រាជធានី​ខេត្ត​។

សូម​រំលឹក​ថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​ទប់ស្កាត់​និង​មិន​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ ! អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

ពាក់ពន្ធ័​និង​ករណី​ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ​ខាងលើនេះ មហាជន​បាន​សំណូមពរ ដល់​លោក ឆាង វណ្ណឆៃ អធិការ​ក្រុង លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ពិសេស​លោក​សុខ​លូ អភិបាលខេត្ត​បាត់ដំបង ដែលលោកតែងតែយកចិត្តទុក្ខដាក់លើសុខទុក្ខប្រចាពលរដ្ឋ មេត្តា​
ចាត់​កម្លាំង​ជំនាញ ចុះ​មក​ជ្រាវ​ស្រាវ​និង​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ខាងលើ​នេះ​អោយ​ខាងតែបាន តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ពិសេស​អនុវត្តន៍នូវ​គោលនយោបាយ​ភូមិ​.ឃុំ.មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​និង​រួមចំណែក​បញ្ជៀ​ស​ករណី​អំពើចោរកម្ម​ផ្សេងៗ​ដូចជា​៖​លួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​និង​ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​ផ្ដើមចេញពី​ល្បែង​ទាំងនេះ ព្រោះថា​ល្បែង​ជាដើម​ចម​បង្កើត​បទល្មើស​ផ្សេងៗ៕(នៅមានត)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!