ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ទីតាំង​ល្បែងស៊ីសង ភ្នាល់ ជល់មាន់តាមអនឡាញ (KP99) កំពុងពង្រាយបង្កប់ក្នុងតៀមកាហ្វេ ជាច្រើនកន្លែង ក្នុងឃុំត្រពាំងវែង ស្រុកជុំគីរី ខេត្តកំពត បើកលេងយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប..!!(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពត៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ល្បែងសុីសងភ្នាល់ជល់មាន់តាមអនឡាញ ដែលមានយីហោ (KP 99) ជាច្រើនទីតាំងនៅភូមិមួយចំនួនក្នុងឃុំត្រពាំងវែង ស្រុកជុំគីរី ខេត្តកំពត កំពុងបើកអោយអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ថាន​មិនធ្វើការទុបស្កាត់នឹងបង្រ្កាបខណៈពេលលោក មុី សុខុម អធិការស្រុកកំពុងមានជំងឺប្រចាំកាយ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានឃុំត្រពាំងវែងបានប្រាប់អោយដឹងថា មានទីតាំងបើកលេងល្បែងសុីសងជាច្រើនកន្លែងនៅក្នុងឃុំត្រពាំងវែង កំពុងបើកដំណើរការ ជារៀងរាល់ថ្ងៃ ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងវែងនិងសមត្ថកិច្ចជំនាញស្រុកជុំគីរី សូម្បីតែបន្តិចឡើយពោល៖បើកដំណើរការលេងដោយសុខសុវត្តិភាពខ្ពស់តែម្តង!​។

ក្រោយពីទទួលព័ត៌មានពីពលរដ្ឋរាយការណ៍មានទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញអង្គភាពយើងបានសហការជាច្រើនអង្គភាព ចុះដល់ទីតាំងជាក់ស្តែង ឃើញថាមានការបើកលេងពិតប្រាកដមែនក៏ផ្តិតយករូបភាពនិងបានរាយការណ៍ជូនលោក មុី សុខុម អធិការស្រុកជុំគីរីតាមរយះ what’s up ។
លោក មុី សុខុម អធិការជុំគីរីបានប្រាប់អង្គភាពយើងតាមរយះទូរស័ព្ទដៃអោយដឹងថា«មានកម្លាំងសមត្តកិច្ចជំនាញខេត្តបានចុះធ្វើការបង្ក្រាបហើយលោកបន្តថា លោកអធិការកំពុងមានជំងឺ រលាកសណ្លាក់ទើបងើបមិនរួចទេឈឺរាប់ឆ្នាំហើយដោយហេតុនេះហើយទើបល្បែងសុីសងកាន់រីករាលដាលក្នុងស្រុកជុំគីរី ខណៈដែលលោកមានជំងឺប្រចាំកាយ»។

ជាក់ស្តែង ល្បែងសុីសងជាច្រើនទីតាំងក្នុងឃុំត្រពាំងវែង កំពុងរីកដុះដាលយ៉ាងសកម្ម ចំណែកទីតាំងខ្លះក្បែរផ្សារជុំគីរី ដែលនៅមិនឆ្ងាយពីអធិការស្រុកប៉ុន្មានរយម៉ែតទេហេតុអ្វីបានបើដំណើរបានដោយសេរីទៅវិញ។

ពាក់ព័ន្ធល្បែងស៊ីសងរបស់(KP 99)ខាងលើ ប្រជាពលរដ្ឋរ ស្នើរសុំលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងលើទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមអនឡាញ ក្នុងមូលដ្ឋានឃុំត្រពាំងវែង ស្រុកជុំគីរីផង ដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើរចរណ៍កម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គាស់ផ្ទះហិង្សាក្នុងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនានានៅក្នុងមូលដ្ឋាន៕(នៅមានត)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!