ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ និងមានតម្រូវការទីផ្សារខ្ពស់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ធំ៖ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣

ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ ខណៈមួយឆ្នាំៗ ទិន្នផលប្រមូលផលបានប្រមាណ១៦ម៉ឺនតោន បាននាំចេញទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីដំាដុះដំណាំស្វាយចន្ទី សរុបប្រមាណជិត១៥ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូលផលបច្ចុប្បន្នមានប្រមាណជាង១០ម៉ឺនហិកតា និងមានផ្ទៃដីខ្លះកំពុងដាំដុះបន្ថែម។ លោកបន្តថា ក្នុងមួយឆ្នាំៗ ដំណាំស្វាយចន្ទី អាចប្រមូលផលបានប្រមាណ១៦ម៉ឺនតោន ដោយបានកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសខ្លះ និងនាំចេញគ្រាប់ស្វាយចន្ទីស្រស់ខ្លះ ខណៈដំណាំស្វាយចន្ទីរបស់ខេត្តកំពង់ធំ ត្រូវបានអ្នកជំនាញអះអាងថា មានរសជាតិឆ្ងាញ់ មានតម្រូវការទីផ្សារខ្ពស់។

លោកបន្តទៀតថា ដោយសារស្វាយចន្ទីជាដំណាំមានសក្តានុពលមួយក្នុងមូលដ្ឋាននេះ ធ្វើឱ្យកសិករមានការងារធ្វើសមស្រប មិនចំណាកស្រុក ដូច្នេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បច្ចុប្បន្ន កំពុងណែនាំនិងជំរុញកសិករឱ្យបានយល់ដឹងអំពីបច្ចេកទេសនៃការដាំដុះបន្ថែម និងការជ្រើសរើសស្វាយចន្ទីដែលមានភាពធន់នឹងអាកាសធាតុជាដើម ដើម្បីជំរុញកំណើនដំណាំស្វាយចន្ទីបន្ថែមទៀត។

សំឡេង៖ តាមការស្រាវជ្រាវរបស់ជំនាញការជាច្រើនដែលគាត់ស្រាវជ្រាវថា ផ្ទៃដីនៅក្នុងខេត្តកំពង់ធំនេះ មានរសជាតិឆ្ងាញ់ជាងគេ ត្បិតថាផ្ទៃដីដំាដុះដាំបានដូចគ្នា ប៉ុន្តែរសជាតិឆ្ងាញ់ ហើយសព្វថ្ងៃនៅកំពង់ធំនេះ មានកន្លែងកែច្នៃនាំចេញទៅជប៉ុនត្រង់តែម្តង។តាមពិតផ្ទៃដីដាំដុះប៉ុណ្ណឹងយើងអត់ចង់ពង្រីកផ្ទៃដីបន្ថែមទៀតទេ យើងចង់ឱ្យគាត់បង្កើនបរិមាណផលវិញ អ៊ីចឹងហើយមន្ទីរតែងតែធ្វើការបណ្តុះបណ្តាលគាត់ បង្ហាត់បង្ហាញគាត់ ឱ្យគាត់ចេះធ្វើម៉េចបង្កើនបរិមាណផល លើផ្ទៃដីដែលគាត់មានស្រាប់ហ្នឹង។

សូមជម្រាបផងដែរថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជា៖ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។­

ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី៕

Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!