ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ឯកឧត្តម អ៊ាង សុផល្លែត៖ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍ និងបន្តថែរក្សាសមិទ្ធផលនានា ដែលបានកើតឡើងពីការអភិវឌ្ឍមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការបោះឆ្នោតនាពេលខាងមុខនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមានសារៈសំខាន់ក្នុងការចូលរួមរក្សាសន្តិភាព និងបន្តការអភិវឌ្ឍមូលដ្ឋាននិងដើម្បីរក្សាសមិទ្ធផលពីការអភិវឌ្ឍ បន្ថែមទៀត។ ឯកឧត្តម អ៊ាងសុផល្លែត បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៦២៥ នាក់ នៅឃុំព្រះធាតុ ស្រុកអូររំាងឪ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគជប សូមអញ្ជើញទៅបោះឆ្នោត ទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងគូសសញ្ញាក្នុងសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង១៨ នៅក្នុងសន្លឹកឆ្នោត។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា គណបក្សមូលដ្ឋាន យុវជន ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត  លើការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជឿជាក់មានភាពស្មោះត្រង់ចំពោះបក្ស ហើយគាំទ្រគណបក្សគ្រប់ពេលវេលា។ សូមបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមកាងារបានបន្តចុះមូលដ្ឋានជួបប្រជាពលរដ្ឋតាមមូលដ្ឋានឃុំផ្សេងទៀតនៅក្នុងស្រុកអូររំាងឪ នៅថ្ងៃដដែលនេះទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!