ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

លោក ខូយ រីដា៖ក្នុងនាមជាសមាជិកបក្ស នៃនគរទេវតា យើងបាននឹងកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ…

ពោធិ៍សាត់៖ លោក​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ពោធិ៍សាត់ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា ក្នុងនាមជាសមាជិកបក្ស នៃនគរទេវតា យើងបាននឹងកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈនៃការបោះឆ្នោតគាំទ្រ និងទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

លោក ខូយ រីដា បានលើកឡើងបែបនេះ នៅបរិវេណវត្តក្តីឧត្តម ហៅវត្តក្តីឃ្វិត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា គ្រូបង្រៀន សិស្សថ្នាក់ទី១២ និងនិវត្តន៍ជន ជិត៥០០នាក់ ដោយបានការចូលរួមពី លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង, កញ្ញា ចំរើន សុភក្ត្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ក្រុមការងារចុះជួយឃុំ អាជ្ញាធរមូលដ្ឋាន សិល្បៈករ សិល្បៈការិនី និងពិធីករ ពិធីការិនីមួយចំនួនទៀត។

លោក ខូយ រីដា បាននាំមកនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខនឹករលឹកដ៏ជ្រាលជ្រៅ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់, លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ ស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌល់ពោធិ៍សាត់ ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលដ្ឋក្នុងឃុំស្រែស្តុកនេះផ្ទាល់តែម្តង។

លោកបានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ដែលគាំទ្រគោលនយោបាយយ៉ាងលើសលប់ ឈានមុខគេជាលំដាប់។ លោកបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋយើង ដោយធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោកបានលើកឡើងថា អ្វីដែលគណបក្សប្រជាជនកម្ពុជាអាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាព ទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្តទាំងពេលបច្ចុប្បន្ន ក៏ដូចផែនការចក្ខុវិស័យសម្រាប់ទៅថ្ងៃអនាគត។ និយាយរួមគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ រួមជាមួយបទពិសោធន៍ មានការគាំទ្រពេញទំហឹងពីមហាជន ប្រជាជនគ្រប់ស្រទាប់វណ្ណ មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំនិងរបៀបរបបធ្វើការច្បាស់លាស់។

ក្នុងនាមអភិបាលនៃគណអភិបាលខេត្ត និងក្នុងនាមជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ និងបានចែកជូនវត្ថុកំដរដៃ ដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងនិវត្តន៍ជន ជិត៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ត្រីខ១យួរ និងថវិកា១ម៉ឺនរៀល ព្រមទាំងគ្រូបង្រៀន និងសិស្សថ្នាក់ទី១២ ជាង២០០នាក់ ក្នុងម្នាក់ៗទទួលបាន មី១កេស និងត្រីខ១យួរផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!