ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

ឃាតករដែលកាប់សម្លាប់ម្តាយនឹងកូនតូច ពេលនេះសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនបានហើយ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ស្ពឺ​៖ថ្ងៃអង្គារទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ

ជនដៃដល់ជាឃាតករដែលទាញយកកាំបិតកាប់សន្ធាប់ទៅលើស្ត្រីវ័យក្មេងជាម្តាយនិងកូនតូចអាយុ១ខួបកំពុងដេកនៅក្នុងអង្រឹងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ។

ការឃាត់ខ្លួនជនដៃដល់ជាឃាតករនេះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកនៅចំណុចជើងភ្នំកក់ ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនដៃដល់ជាឃាតករដែលឃាត់ខ្លួនបានមានឈ្មោះ ឡាយ ទ្រី អាយុ ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលបានបញ្ជាក់ថា ការចុះប្រតិបត្តិការឃាត់ខ្លួនឃាតករដៃដល់នេះ ដោយមានការចង្អុលបង្ហាញនិងណែនាំពីលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​ស្រុក​បសេ​ដ្ឋ​ បានដឹកនាំកំលាំង​សហការ​ស្រាវជ្រាវរហូតតាមចាប់ជន​ល្មេីសបាននិងបញ្ជូនមកអធិការដ្ឋានគរបា​លស្រុកបសេដ្ឋ​ ដេី​ម្បី​សាកសួរ​នាំ។ ​

ក្រោយឃាត់ខ្លួនឃាតករសារភាពថា ជនរងគ្រោះ(ស្ត្រីវ័យក្មេងជាម្តាយកូនតូចអាយុ១ខួប) រាល់ពេលឃើញរូបគេងដើរក្បែរខ្លួន(ឃាតករ)តែងតែខាកស្តោះ ហាក់ដូចជាខ្ពើមរអើម ទើបរូបគេឃើញឱកាសល្អនៅថ្ងៃកើតហេតុ ទាញកាំបិតកាប់សន្ធាប់ជាច្រើនកាំបិតលើស្ត្រីជាម្តាយស្លាប់ កាប់កូនតូចអាយុ១ខួបនៅក្នុងអង្រឹងស្លាប់ យកទៅបោះចោលក្បែរគល់ចេកតែម្តង។ រួចយកកាំបិតទៅលាក់ទុកក្បែរកន្លែងកើតហេតុ រត់គេចឡើងលើភ្នំសង្ងំបានមួយយប់ នគរបាលព័ទ្ធចាប់បានតែម្តងទៅ។

សូមរំរឹកថាការ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីឃាតកម្មនៅចំណុចភូមិត្រពាំងឈូ​ក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនរងគ្រោះឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ និងកូនស្រី អាយុ០១ខួប ត្រូវបានជនល្មើសធ្វើសកម្មភា​ពកាប់ទៅលើជនរងគ្រោះទាំងពីរ បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង។

យោងតាម​ការឱ្យដឹងបន្ថែមពីសមត្ថកិច្ចថាមូលហេតុដំបូងឈានទៅដល់សកម្មភាពកាប់សំលាប់ម្ដាយនិងកូនូចយ៉ាងសាហាវព្រៃផ្សៃយ៉ាងឃោរឃៅនេះ​ ដោយសារគំនុំ ក្នុងនោះ​ប្រវត្តិ​ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!