ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដែលស្ថិតនៅលើភ្នំបូកគោ ក្នុងខេត្តកំពត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពត៖ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សានៃក្រសួងព័ត៌មានបានរៀបចំពិធីបញ្ចុះបឋមសិលា សុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដែលមានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ហើយ និងមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ គ្រឹះក៏មិនធានាការប្រើប្រាស់បាន យូរអង្វែងទៅមុខទៀតនោះដែរ ហើយការចំណាយនៃការជួសជុលកែលម្អឡើងវិញ អស់ច្រើនជាងការសាងសង់ថ្មីទៅទៀត។​

ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងទៀតថា ដូច្នេះហើយទើប ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្រេចឱ្យមានការសង់អគារថ្មី និងរៀបចំធ្វើជាស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោនេះតែម្តង ដោយបង្កើតជាគណៈកម្មការសាងសង់អគារថ្មី។

ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា សម្រាប់ការសាងសង់នេះគឺធ្វើជាអគារស្ថានីយវិទ្យុ និងទូរទស្សន៍ផ្សាយបន្តពីស្ថានីយកណ្តាល របស់ទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយវិទ្យុជាតិ FM វត្តភ្នំ និង វិទ្យុជាតិ FM 96 ហើយអគារនេះ មានកន្លែងស្នាក់នៅរបស់បុគ្គលិក បន្ទប់ស្ទូតយោវិទ្យុ សាលប្រជុំ ទីតាំងសាងសង់ អង់តែន និងទីធ្លាសម្រាប់ចតយានយន្ត ពិសេសទៀតនោះធ្វើផ្លូវចូលសម្រាប់ជនពិការផងដែរ ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងពីសារៈសំខាន់នៃការសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ បូកគោនេះ ព្រោះជាទីតាំងនៅលើភ្នំបូកគោ មានលក្ខណៈអំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្តវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញខេត្តកំពត ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បាន ពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៍។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា អ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៍អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៏ទាក់ទង ខ្យល់ព្យុះ ដើម្បីអ្នកនេសាទនៅសមុទ្របានដឹងទាន់ពេល ហើយចៀសពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ក្នុងគម្រោងនៃការសាងសង់អគារថ្មី ក៏ជាកន្លែងទុកសម្រាប់ឱ្យមន្ត្រី ក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅ ក្នុងរយៈពេលខ្លីបានផងដែរ។

សូមជម្រាបជូនថា សម្រាប់គម្រោងនៃការសាងសង់អគារថ្មី រួមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោគឺមានរយៈពេល ១៨ ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះ ហើយអគារ និងវិទ្យុ ទូរស្សន៍នេះ គឺសម្រាប់បម្រើដល់ការងារផ្សព្វផ្សាយឱ្យបានច្រើនកន្លែង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែល ត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និង ស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!