ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ពលរដ្ឋជាង២ពាន់នាក់នៅស្រុកកណ្តៀង និងស្រុកក្រគរ ទទួលបានការពិនិត្យព្យាបាលជំងឺទូទៅឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីម៉ាឡេស៊ី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ពោធិ៍សាត់៖ ប្រជាពលរដ្ឋជាង២ពាន់នាក់ រស់នៅស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានការពិនិត្យនិងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩-១០ តាមរយៈការសម្របសម្រួលពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក ខូយ រីដា និងលោក កែវ រតនៈ បានថ្លែងកោតសរសើរ និងអំណរគុណដោយស្មោះចំពោះក្រុមហ៊ុន PESTECH កម្ពុជា ដែលតែងតែកៀរគរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋតាមបណ្តាខេត្តទូទាំងប្រទេស ជាក់ស្តែងនាឆ្នាំនេះ ក្រុមហ៊ុន PESTECH កម្ពុជា បាននាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ីចំនួន៣០នាក់ ដោយសហការជាមួយពេទ្យស្ម័គ្រចិត្តរបស់លោក កែវ​ រតនៈ និងក្រុមយុវជន បានមកពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង បានជិត២ពាន់នាក់ និងត្រូវប្រគល់ជូនប័ណ្ណថ្លែងអំណរគុណនាពេលនេះផងដែរ។

ថ្នាក់ដឹកនាំទាំង២បន្ថែមថា បច្ចុប្បន្ននៅខេត្តពោធិ៍សាត់ ទោះបីមានការអភិវឌ្ឍខ្លះក៏ពិតមែន ក៏នៅមានការខ្វះខាតចន្លោះផ្នែកបច្ចេកទេស និងសម្ភារៈមិនទាន់ទំនើបសម្បបូរបែបនៅឡើយ ដូច្នេះនៅពេលនេះបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ីបានមកជួយពិគ្រោះយោបល់ និងព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

សកម្មភាពមនុស្សធម៌នេះដែរ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំទាំង២ក៏បានសំណូមពរឱ្យក្រុមហ៊ុន PESTECH កម្ពុជា បន្តកៀរគរក្រុមគ្រូពេទ្យស្ម័គ្រចិត្តបន្តសកម្មភាព ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់បន្ថែមទៀត។

ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលនាឱកាសនោះ បានគោរពថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក កែវ រតនៈ រួមជាមួយក្រុមយុវជន ដែលបានមកពិនិត្យ និងព្យាលបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ។ ពួកគាត់បានប្តេជ្ញារួបរួមសាមគ្គីគ្នាតែមួយ អនាគតតែមួយ ក្រោមម្លប់សន្តិភាពតែមួយ និងទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឱ្យបានគ្រប់ៗគ្នា៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!