ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

មន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីលុបយកចំណីទន្លេរ សាងសង់ភូមិគ្រឹះដ៏ស្គឹមស្គៃជារបស់ផ្ទាល់ខ្លួន..!(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣

ខេត្តកណ្តាល៖ប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើឡើងថា មានមន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីរំលោភយកចំណីទន្លេរយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ភូមិគ្រឹះដ៏ស្គឹមស្គៃ នឹងផ្ទះលំហែរ ដោយពុំមានអាជ្ញាធរ ភូមិ ឃុំ ឬ ស្រុករូបណាហ៊ានមកអើពើរឡើយ។ ទីតាំងដែលកំពុងធ្វើសកម្មភាពចាក់ដីលុបរំលោភយកចំណីទន្លេស្ថិតត្រង់ចំនុច ភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល។

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីទទួលបាន ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ អង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាព និងវីដេអូជាក់ស្ដែង នៅត្រង់ចំណុចដែលកំពុងធ្វើសកម្មភាពចាក់ដីលុបទន្លេរនោះ ឃើញថាពិតមានសកម្មភាពចាក់ដីនិងថ្ម ចូលទន្លេជាច្រើនម៉ែត្រដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។

សកម្មភាពការចាក់លុបដី និងថ្ម ចូលក្នុងទន្លេគឺមានប្រវែងប្រហែលជិត ១០០ម៉ែត្រ ដែលផ្ទុយពីច្បាប់នៃការគ្រប់គ្រងច្រាំងទន្លេរ ដែលទុកចន្លោះ ៥០ម៉ែត្រ បែរជាការរំលោភយកសម្បត្ដិរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បុរសម្នាក់ជាមេការ ដែលមើលការខុសត្រូវជំនួសម្ចាស់ភូមិគ្រឹះខាងលើ កំពុងបញ្ជាគ្រឿងចឱ្យសកម្មភាពឈូសឆាយរុញចាក់ដីនិងថ្មលុបទន្លេ បានប្រាប់សារព័ត៌មានយើងដឹងអោយដឹងថា ដោយសារតែមានការបាក់របងចាស់របស់ពួកគាត់បានបាក់ចូលទន្លេទើបគាត់ចាប់ផ្ដើមរុះរើនិងចាក់ចូលបន្ថែមដើម្បីទប់កុំឲ្យបាក់ហូរចូលទន្លេ ហើយទីតាំងដីខាងលើនេះជារបស់ឯកឧត្តមម្នាក់ជាមន្ដ្រីជាន់ខ្ពស់ថ្នាក់នាយឧត្ដមសេនីយ៍ ដែលកំពុងបំពេញការងារនៅក្រសួងមហាផ្ទៃ ហើយការចាក់យកចំណីទន្លេរនេះគែដើម្បីដែលរៀបចំសាងសងធ្វើជាភូមិគ្រឹះ និងផ្ទះលំហែរ។
តើការចាក់ដីនិងថ្មលុបទន្លេរអនុលោមតាមច្បាប់ដែលឬទេ? និងមានច្បាប់ស្នើសុំចាក់លុបទន្លេរចេញពីអាជ្ញាធរមូលដ្ឋានដែលឬទេ? បុរសម្នាក់ជាមេការ បានលើឡើងថា លោកបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងលោកអភិបាលរងរួចហើយ ទើបគាត់បន្តរធ្វើកាចាក់ដីនិងថ្មនេះ។
ករណីចាក់ដីលុបទន្លេរខាងលើនេះ លោកមេឃុំកំពង់អូស បានប្រាប់ថា គាត់មិនទាន់បានដឹងច្បាស់នោះទេ ហើយលោកនឹងចុះទៅពិនិត្យបន្ថែម ។ រីឯលោកអភិបាលរងស្រុកពញាឮ ហេង គឹមហៀង ទទួលបន្ទុកឃុំកំពង់អុស បានប្រាប់មកសារព័ត៌មានយើងថា «សុំចាំបន្តិចខ្ញុំសាកសួរទៅអាជ្ញាធរ និង ម្ចាស់ដីសិន ព្រោះអីខ្ញុំមិនបានក្តាប់ព័ត៌មាននេះច្បាស់ទេ ឥឡូវខ្ញុំជាប់ប្រជុំដោះស្រាយបញ្ហានៅសាលាស្រុក »។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនិងម្ចាស់ដែលមានដីនៅជាប់ៗនឹងគ្នាបាន ឲ្យដឹងថា ពេលពួកគាត់ចាក់ដីធ្វើរបង គឺធ្វើតាមអាជ្ញាធរកំណត់ឲ្យត្រឹមណាគឺត្រឹមហ្នឹង គឺមិនអនុញ្ញាតឱ្យធ្វើការចាក់ដីលើសចូលក្នុងទន្លេទេ ប៉ុន្ដែជាក់ស្ដែងដីអ្នកធំគឺអាចចាក់រំលោភហួសរហូតចូលជិតពាក់កណ្ដាលទន្លេ ដោយម្ចាស់ដីលើកឡើងក្រោមហេតុផលថាដើម្បីទប់ច្រាំង ទើបមិនមានអាជ្ញាធររូបណាមកអើពើនោះទេ។

ប្រជាពលរដ្ឋម្នាក់បានលើកឡើងបន្តថាការចាក់ដីនៅភូមិឃុំខាងលើនេះសុទ្ធតែជារបស់អ្នកធំ និងអ្នកមានអំណាចគ្រាក់ៗ ដែលអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើអ្វីនិងប៉ះពាល់ពួកគាត់នោះទេ ទើបបណ្ដែតបណ្ដោយអោយចាក់ចូលទន្លេបែបនេះសំរាប់ធ្វើផ្ទះលំហែរបស់ពួកគាត់ទៅវិញ បើជាប្រជាពលរដ្ឋសាមញ្ញ និងមន្ត្រីតូចតាច គឺមិមហ៊ានធ្វើបែបនេះនោះទេ។

ប្រជាពលរដ្ឋដែលប្រកបរបរនេសាទនិងប្រជាពលរដ្ឋរស់នៅជុំវិញទីនោះស្នើសុំទៅកាន់លោកអភិបាលស្រុក លោក ថន សុវណ្ណា និងលោកអភិបាលខេត្ត គង់ សោភ័ណ្ឌ មេត្តាត្រួតពិនិត្យ នឹងចាត់ការឲ្យមានតម្លាភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅទីតាំងភូមិឃុំខាងលើចំពោះការចាក់ដីចូលទន្លេរបស់អ្នកមានលុយ និងមានអំណាច ផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅ ឯកឧត្ដមគង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល តាមរយៈលេខទូរស័ព្ទតែតេចូលពុំមានអ្នកទទួលនោះទេ។
ក្នុងករណីខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!