ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ប្រជាពលរដ្ឋ៖ល្បែងសុីសងស្ថិតនៅក្នុង ក្លឹបបាល់ទះ បឹងត្រាវ ដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា បើគ្មានកាបើភ្លើងខៀវពីសំណាក់អាជ្ញាមានសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋាននិងមានកាត្រូវរូវគ្នាជាមួយម្ចាស់បនល្បែងនោះទេ ក៏ទីតាំងល្បែងសុីសង មាន់ជល់អនឡាញបង្កប់ក្នុង(ក្លឹបបាល់ទះ បឹងត្រាវ)
ស្ថិតនៅ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម នេះ មិនអាចបើកអោយក្រុមអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង ដូចរាល់ថ្ងៃនេះបានដែរ?

ប្រជាពលរដ្ឋបន្តថា អាជ្ញាធរមានសមត្ថកិច្ចនឹងម្ចាស់បនល្បែង កំពង់តែរួមដៃគ្នាផ្គើននៅបទបញ្ជាសម្តេច តេចជោ ហ៊ុន សែន ដែលបានដាក់ចុះកាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​បានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់​ប្រភេទនៅកម្ពុជា​។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង។

ប្រជាពលរដ្ឋបានលើឡើងថា៖បើយើងនិយាយពីច្បាប់ស្តីពីការបង្រ្កាបល្បែងសុីសង
#ជំពូកទី១ បទបញ្ញាត្តិទូទៅ
*មាត្រាទី១
ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្របលប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។
*មាត្រាទី២
រាល់លិខិតដែលបានអនុញ្ញាតបើកល្បែងសុីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ត្រូវទុកជាមោឃៈ។

#ជំពូកទី៣ ទោសប្បញ្ញត្តិ
*មាត្រា៤
ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់ពីមួយមុឺនរៀល(១០.០០០៛០០)ដល់ប្រាំមុឺនរៀល(៥០.០០០៛០០)ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០៛០០)ដល់ប្រាំសែនរៀល(៥០០.០០០៛០០)និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
*មាត្រា៥
ត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០៛០០)ដល់ម្ភៃលានរៀល(២០.០០០.០០០៛០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសងអ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ លោក អ៊ុន ចាន់ដា អភបាលខេត្តនឹងលោក ហេង វុទ្ធី ស្នងការនគបាលខេត្តកំពង់ចាម ដែលលោកទាំងពីតែងតែ យកចិត្តទុក្ខដាក់បំផុត ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជំនាញចុះអន្តរាគមន៍ លើទីតាំងល្បែសុីសងខាងលើនឹងពិនិត្យមើលមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាន តើលោកកំពង់ធ្វើអ្វីដែរ បានជាបណ្តែតបណ្តោយ អោយល្បែងសុីសងកើតមានក្នុងតំបន់ខ្លួនគ្រប់គ្រងយ៉ាងនេះ៕(នៅមានត)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!