ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប ស្នើសុំលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនឹងលោកដា ចំរើន អភិការក្រុង មេត្តាបង្ក្រាប ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ តាមហាងលក់កាហ្វេនិងតាមតារាងបាល់ទះជាច្រើនកន្លែង…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តសៀមរាប៖ប្រភពបានលើកឡើងថា បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សព្វផ្សាយជាហូរហែនៅទីតាំងល្បែងស៊ីសងជល់មាន់ ឡូតូ យូគី បៀរ អាប៉ោង កន្ទុយលេខ រីកដុះដាល់ដូចផ្សិតក្នុងក្រុងសៀមរាប ពេលនេះមានបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប  បង្កប់បើកលេងក្នុងហាងលក់កាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការចុះបង្រ្កាបសោះឡើយ!
ជាពិសេសមិនដូចសំដីរបស់ឯកឧត្តម ភឹង ចិនដា រ៉េត សន្យាថាក្នុងក្រុងសៀមរាបមិនឲ្យមានល្បែងសងណាមួយកើតឡើងបាននោះទេតែផ្ទុយស្រឡះវិញនោះល្បែងស៊ីសង់កើតឡើងក្នុងក្រុងសៀមរាបពេញបន្ទុក
ពលរដ្ឋចាំមើលតើ ឯកឧត្តម ភឹង ចិន ដារ៉េត បិទល្បែងស៊ីសងដូចសំដីបាននិយាយដែលឬទេ?។

ប្រភពដដែរបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅតាមសង្កាត់នាៗមួយចំនួនបើកលេង នៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ ក្នុងក្រុងសៀមរាប…?
ទី១.ភូមិ វិហារចិន សង្កាត់ស្វាយដងុំ
ទី២.ក្លឹបបាល់ទះ ក្រុងអង្គរ ហៅការ៉េ 8888 សង្កាត់ស្វាយដងុំ
ទី៣.169 ផ្សារដើមក្រឡាញ់សង្កាត់គោកចក
ទី៤.ផ្លូវបេតុងខាងលិចសាលារៀនមុខនាគ
ទី៥.ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម
ទី៦.ខាងក្រោយផ្សារលើធំថ្មីសង្កាត់កំរើក
ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗរាប់ ម៉ឺនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់សិបមុឺនរៀលក៏មានក្នុងមួយថ្ងៃៗ។

ជុំវិញករណីបនល្បែងសុីសងខុសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថា៖ពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។

ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ទាំងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។

គួររំលឹកថាកាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​បានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់​ប្រភេទនៅកម្ពុជា​។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង។

ជុំវិញករណីទីតាំងល្បែងសុីសងខុសច្បាប់ខាងលើប្រជាពលរដ្ឋស្នើសុំ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនឹងលោកដា ចំរើន អភិការក្រុងសៀមរាប
មេត្តាចាត់កម្លាំងជំនាញចុះអន្តរាគមន៍ លើទីតាំងល្បែសុីសងទាំងអស់នេះនឹងពិនិត្យមើលមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាន តើលោកកំពង់ធ្វើអ្វីដែរ បានជាបណ្តែតបណ្តោយ អោយល្បែងសុីសងកើតមានក្នុងតំបន់ខ្លួនគ្រប់គ្រងយ៉ាងនេះ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!