ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ប្រធានគយចល័តតំបន់១ភ្នំពេញ មិនខ្វល់ពីការទប់ស្កាត់បទល្មើសទំនិញគេចពន្ធ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញៈ ក្រុមអ្នករកស៊ីដឹកទំនិញធំៗ និងមន្ត្រីពាក់ព័ន្ធបានបង្ហើបឲ្យដឹងថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អ៊ួន សុវណ្ណារ៉ា មិនបានទប់ស្កាត់បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់។ មិនខ្វាយខ្វល់ពីការរកចំណូលបង់ពន្ធជូនរដ្ឋតាមផែនការស្ថាប័ន ខ្លួននោះទេ ហើយថែមទាំងមិនបានទប់ស្កាត់រាល់បទល្មើសទំនិញគេចពន្ធនោះឡើយ។

យោងតាមការចេញផ្សាយរបស់ អង្គភាពសារព័ត៌មាន CEN បានអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬ ក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យ សាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ ក្រុមអនុលោម សេនាធិការនៃ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នា។

រីឯនៅក្នុងដែនសមត្ថកិច្ចរបស់លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារ។ ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ដែលរត់ខ្វែង ដៃជើងគ្នាទាំងយប់នោះក៍បានឡើងមកសុំជួបលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដើម្បីបក ស្រាយការពារកំហុសរបស់ខ្លួន។ ខណៈនោះអ្នកណាឡើងមកដោះ ស្រាយទាន់ពេលវេលារួចខ្លួន។ រីឯអ្នកឡើងមកមិនទាន់ត្រូវបានដកបញ្ឈរជើង។

ប្រភពដដែលបានបន្តថា ដោយការមើលឃើញករណីគយប្រចាំការិយាល័យ បង់ពន្ធជូនរដ្ឋមិនគ្រប់តាមផែនការនោះ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក៍បានចេញបញ្ជាឱ្យ ក្រុមអនុលោម ចុះទៅត្រួតពិនិត្យទំនិញ ផែស្ងួតភ្នំពេញ រកឃើញថា ទំនិញគេចពន្ធរបស់ ក្រុមហ៊ុនសាំងហ្គាពួរ នៅផែស្ងួត ភ្នំពេញ ភាគច្រើនជា ផលិតផលមកពីប្រទេសលោកខាងលិច ដែលត្រូវបង់ពន្ធថ្លៃជាងគេទាំងអស់។

ទាក់ទងករណីនេះ បណ្ដាញសារព័ត៌មានយើងខ្ញុំ មិនអាចសុំការស្រាយបំភ្លឺ ពីលោក អ៊ួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ នៃរាជធានីភ្នំពេញ បានទេដោយគ្មានលេខទូរសព្ទទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងលោក អ៊ួន សុវណ្ណារ៉ា រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!