ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ឯកឧត្តម ឃួង ស្រេង ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងផ្សាយពីការពិតនៅប្រទេសកម្ពុជា ពិសេសអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៣

ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានច្រើន ទូលំទូលាយ និងផ្សាយពីការពិតនៅប្រទេសកម្ពុជា ពិសេស ផ្សព្វផ្សាយអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន និងអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក និងបាន និងកំពុងធ្វើនៅពេលនេះ។

ការស្នើឡើងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា មកពី សា្ថនីយទូរទស្សន៍ហង្សមាស, ក្រុមហ៊ុនថោន, ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣, សម្ព័ន្ធសារ ព័ត៌មានភាសាចិននៅកម្ពុជា នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា យើងជាប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឱ្យ បានច្រើនពីការពិតនៅកម្ពុជា ថាតើប្រទេសកម្ពុជា បានហែលឆ្លងការ លំបាកអ្វីខ្លះ យើងបានប្រឹងប្រែងធ្វើអ្វីខ្លះ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់ពេលនេះ ហើយនរណាជាអ្នកដឹកនាំប្រទេសមួយនេះឱ្យមានការអភិវឌ្ឍរីកចំរើន នោះគឺសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ការបង្ហាញឱ្យឃើញពី អំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើឱ្យប្រជាពលរដ្ឋ គោរពស្រឡាញ់ នាំឱ្យកម្ពុជា ឈានឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួន នោះគឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីវីរភាព របស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋគ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់ យ៉ាងព្រៃផ្សៃបំផុត។

សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជា អ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ។ ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនជឿនលឿនបាន។ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទេ។

ឯកឧត្តមក៏បានស្នើឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្ស ប្រជាជនកម្ពុជា នៅពេល បោះឆ្នោត២០២៣ នេះ ដើម្បីយើងមានឱកាស កសាងអភិវឌ្ឍន៍ ប្រទេស ឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

សូមបញ្ជាក់ថា ពិធីប្រកាសសាខាគណបក្សរបស់ប្រព័ន្ធផ្សព្វផ្សាយទាំង៤ស្ថាប័ននេះ រួមមាន៖ ស្ថានីយទូរទស្សន៍ហង្សមាស ចំនួន៨៦រូប, ក្រុមហ៊ុនថោនចំនួន៨២រូប ,ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ចំនួន២៧រូប, សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជាចំនួន២៨រូប សរុបចំនួន២២៣រូប៕ដោយ សួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!