ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

សម្ដេចតេជោ ហ៊ុន សែន៖ ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេម បានឆក់យកបេះដូងពលរដ្ឋកម្ពុជា និងប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣-

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេម បានឆក់យកបេះដូងពលរដ្ឋកម្ពុជា និងប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលបានចូលរួម ព្រមទាំងបង្ហាញទៅពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។

នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។

សម្ដេចតេជោគូសបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុត នៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមកនេះ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់ដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង។

គួររម្លឹកថា នៅឆ្នាំ១៩៥៩ គឺ៦៤ឆ្នាំមុន ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងត្រូវបានរៀបចំឡើង។ ព្រឹត្តិការណ៍នេះបានរីកចម្រើនដល់១៤ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ព្រឹត្តិការណ៍លើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជានេះមានការចូលរួមពីអត្តពលិក និងមន្ត្រីពាក់ព័ន្ធ ចំនួន ១០០ ៨៩០ នាក់ ដែលនឹងចូលរួមប្រកួតប្រជែង ក្នុង៥៧៩ វិញ្ញាសា លើ ៣៦ ប្រភេទកីឡា៕ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!