ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធបុណ្យវិសាខបូជានៅវត្តចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គភាពទាំង៣មាន កំលាំងអាវុធហត្ថ ស្នងការនគរបាលខេត្ត និងកំលាំងយោធា ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់បាន នាថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣នេះ បានចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីនេះបានធ្វើឡើងក្រោយវត្តមាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកស្រី ជ័យ ណារី អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រះមេគណមហានិកាយខេត្ត ធុល សុធា ព្រះមេគណខេត្ត ព្រះតេជគុណ ណាប់ ម៉ឺន បាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តគិរីជុំចំការខ្នុរ លោកបៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត ព្រមទាំងពុទ្ធបរិស័ទ ជាច្រើនរយនាក់។

ក្នុងពិធីបុណ្យនោះ លោក អ៊ុំ រាត្រី បានធ្វើពិធីហែក្បួនរថយន្ត និងមធ្យោបាយនានា ដែលមានតាំងព្រះពុទ្ធ ទ្រង់ ប្រសូត្រ ព្រះពុទ្ធត្រាស់ដឹងនិងព្រះពុទ្ធចូលបរិនិពាន បានធ្វើដំណើរលើផ្លូវសំខាន់ៗក្នុងក្រុងសិរីសោភ័ណ រួចទៅជួបជុំគ្នាប្រារព្ធពិធីនៅវត្តគិរីជុំចំការខ្នុរតែម្តង។

ព្រះតេជគុណ ណាប់ ម៉ឺន បានមានសង្ឃដីកាថា បុណ្យវិសាខបូជានេះគឺ ជាបុណ្យដ៏មានសារៈសំខាន់ណាស់ក្នុងវិស័យ ព្រះពុទ្ធសាសនាដែលរួមមានព្រឹត្តិការណ៍ ព្រះសម្មាសម្ពុទ្ធចំនួន ៣ធំៗ ដូចជាទី១៖ ថ្ងៃ ១៥កើតខែវិសាខ ឆ្នាំច មុនព.ស ៨០ ឆ្នាំ ព្រះអង្គទ្រង់ប្រសូត្រទី២៖ ថ្ងៃដដែលនោះ ឆ្នាំរកា មុនព.ស ៤៥ឆ្នាំទ្រង់បានត្រាស់ដឹងនិង ទី៣៖ ថ្ងៃដដែលនោះ ឆ្នាំម្សាញ់មុន ព.ស ១ឆ្នាំទ្រង់បានរំលត់ខន្ធចូលបរិនិពាន។

នាឱកាសនោះដែរលោក អ៊ុំ រាត្រី បានឱ្យដឹងថា ថ្ងៃបុណ្យវិសាខបូជានេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់នៃព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទទូទាំងប្រទេស ប្រទេសណាដែលមានប្រជាជាតិកាន់ ព្រះពុទ្ធសាសនា ក៏សំខាន់ណាស់ដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាលើកតម្កើង លើកកម្ពស់ ជំនឿលើព្រះសាសនា ត្រូវពង្រឹងខាងពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ការរីកចម្រើនជាមួយគ្នាផងដែរ។

លោក អ៊ុំ រាត្រី បានសួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់ប្រជាពលរដ្ឋខ្មែរទាំងមូលជួបតែ សេចក្ដីសុខ សន្តិភាព និងជៀស ផុតពីជំងឺ រេាគាទាំងឡាយ ដែលកំពុងតែរាតត្បាតសព្វថ្ងៃនេះដូចជា គឺជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!