ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងអង្គការក្រុមការងារដើម្បីដោះស្រាទំនាស់ រួមគ្នារៀបចំប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣ សមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា និងអង្គការក្រុមការងារដើម្បីដោះសា្រយទំនាស់ រួមគ្នាប្រារព្ធ និងអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣០ ឆ្នាំ២០២៣ ក្រោមប្រធានបទ”វឌ្ឍនភាព និងការអភិវឌ្ឍសារព័ត៌មានក្នុងសម័យឌីជីថល” ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ បណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជា្ជជីវៈអ្នកសារព័ត៌មានកម្ពុជា និងកញ្ញា ស្រី សុធាវី នាយិោកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ រួមទាំងលោក ហង្ស ចក្រា អ្នកសារព័ត៌មានចាស់វស្សារដែលមានបទពិសោធន៍ច្រើន លើវិស័យសារព័ត៌មាន ស្ថិតនៅអគារមជ្ឍមណ្ឌលក័ន្ធកិច្ចឯកភាពគ្រីបរិស័ទ រាជធានីភ្នំពេញ ដោយមានការចូលរួមពី សមាជិក សមាជិកា អ្នកសារព័ត៌មាន ប្រមាណ២០០នាក់ មកពីបណ្ដាអង្គភាពសារព័ត៌មានផ្សេងៗ ក្រោមការជួយឧបត្ថម្ភថវិការបស់អង្គការប្រូត។

ឆ្លៀតក្នុងឱកាសមតិស្វាគមន៍ទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោក ឆ្មាំ២០២៣នេះ កញ្ញា ស្រី សុធាវី នាយិកា នៃអង្គការ ACT បានលើកឡើងថាជានិច្ចកាលទិវាសេរីភាពសារព័ត៌មានតែងតែត្រូវបានប្រារព្ធធ្វើនៅលើសកលលោក ដើម្បីរំលឹកអំពីវីរភាពរបស់អ្នកសារព័ត៌មានដែលបានលះបង់នូវកម្លាំងកាយចិត្ដដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ទៅតាមបណ្ដាប្រទេសក្នុងសកលលោក។

ជាមួយគ្នានោះដែល លោក ហង្ស ចក្រា អ្នកសារព័ត៌មានចាស់វស្សារ បានលើកឡើងថាអ្នកសារព័ត៌មានគួរតែចង់ចាំនិងអនុវត្ដឱ្យបាននូវក្រមសីលធម៌ និងវិជ្ជាជីវៈនៅពេលបំពេញបេសកកម្មលើអាជីពសារព័ត៌មានដើម្បីជៀសផុតពីបញ្ហប្រឈមនានា។

ថ្លែងក្នុងឱកាសអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោកខួបលើកទី៣០ ជាមួយនឹងអ្នកសារព័ត៌មានជាង ២០០នាក់ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជា្ជជីវៈអ្នកសារព័ត៌មានកម្ពុជាបានលើកឡើងថា កម្ពុជាជារៀងរាល់ឆ្នាំតែងតែប្រារព្ធនិងអបអរសាទរទិវាសេរីភាពសារព័ត៌មានពីភពលោកនេះ ដោយក្រសួងព័ត៌មាន ឬ ស្ថាប័នផ្សេងៗ ពោលគឺដើម្បីរំលឹក និងលើកយកនូវស្នាដៃ ក៏ដូចជាវឌ្ឍនភាព ការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតបានកត់សំគាលថា បច្ចុប្បន្ននេះវិស័យព័ត៌មានស្ថិតក្នុងការវិវឌ្ឍន៍យ៉ាងរហ័ស ទៅតាមបច្ចេកវិទ្យាទំនើប ការផ្សព្វផ្សាយត្រូវបានបែងចែកជាពីរប្រភេទ និងត្រូវបានធាក់ថយក្រោយនូវប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជាកាសែត ទស្សនាវដ្ដី ព្រឹត្ដិបត្ដិ វិទ្យុ និងទូរទស្សន៍ជាដើម និងឆ្លើយតបមកវិញនូវប្រព័ន្ធបច្ចេកវិទ្យាសម័យឌីជីថលវិញ ដូចជា គេហទំព័រ ហ្វេសប៊ុក តេឡេក្រាម ដែលជាប្រព័ន្ធផ្សាព្វផ្សាយដែលមានភាពរហ័ស និងងាយទទួលបានព័ត៌មាន។

លោកបណ្ឌិតបានបន្ថែមទៀតថា អ្នកសារព័ត៌មានគួរតែខិតខំសិក្សា និងបើកចិត្ដទទួលយកនូវបច្ចេកទេស និងបច្ចេកវិទ្យាទំនើប ដើម្បឆ្លើយតាមទៅនឹងតម្រូវការបច្ចុប្បន្ន និងអនាគត ពោលគឺធ្វើយ៉ាងណា ព័ត៌មានត្រូវ ប្លែក រហ័ស យកទុកចិត្ដបាន។ ជាងនេះទៅទៀតអ្នកសារព័ត៌មានគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការផ្សព្វផ្សាយលើប្រព័ន្ធឌីជីថលនេះ ដោយស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ដូចដែលប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រមសីលធម៌ និងវិជ្ជាជីវៈ ជាអាវគ្រោសដ៏រឹងមាំងសម្រាប់អ្នកសារព័ត៌មាន។

មុននឹងបញ្ចប់លោកបណ្ឌិត ហោ គន្ធា បានធ្វើការផ្ដាំផ្ញើ និងលើកទឹកចិត្ដដល់អ្នកសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាល លើការផ្សព្វផ្សាយការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី៥ ដល់ទី១៧ ខែឧសភា និងថ្ងៃទី៣ ដល់ទី៩ ខាងមុខនេះជាប្រវិត្ដិសាស្ដ្រដែលកម្ពុជារង់ចាំ ៦៤ឆ្នាំមកហើយ។ ជាងនេះទៅទៀតលោកបណ្ឌិតសំណូមពរដល់អ្នកសារព័ត៌មានគ្រប់ស្ថាប័ន ចូលរួមប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ ឬ ព័ត៌មានប្រឌិត ដែលជាមនោគមវិជ្ជាអាក្រក់ អាចបង្ករឱ្យមានភាពចលាចល ឬ អសន្ដិសុខសង្គម និងចូលរួមឱ្យខានតែបានលើការការពារសន្ដិភាព និងស្ថេរភាពនយោបាយកម្ពុជា ព្រមទាំងស្នើឱ្យអ្នកសារព័ត៌មានត្រៀមខ្លួនដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនាអណាត្ដិទី៧ ក្នុងខែកក្ដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនេះ លោកបណ្ឌិតបានប្រគល់លិខិតសរសើជូន សមាជិក សមាជិកា ចាងហ្វាងការផ្សាយ និងអ្នកយកព័ត៌មានប្រមាណជាង ១២០នាក់ ដែលលះបង់ពេលវេលា កំលាំងកាយចិត្ដ ប្រាជ្ញា ស្មារតី និងថវិកាផ្ទាល់ខ្លួន ក្នុងការចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកន្លងមក ដែលជាការស្ម័គ្រចិត្ដចូលរួមចំណែកជួយដល់កិច្ចការសង្គម។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!