ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

ពលរដ្ឋខេត្តប៉ៃលិនទទួលបានភាពសប្បាយរីករាយក្រោយរដ្ឋបាលខេត្តរៀបចំស្លាយគ្រប់ការប្រកួតស៊ីហ្គេម មាន៤ទីតាំងក្នុងខេត្តប៉ៃលិន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន ៖ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនបានបង្ហាញពីមោទនភាព និងភាពសប្បាយរីករាយ ក្រោយរដ្ឋបាលខេត្តបានរៀបចំដាក់បញ្ចាំងស្លាយ ក្នុងរាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដែលមានការផ្សាយផ្ទាល់រវាងកម្ពុជា និងហ្វីលីពីន។

កញ្ញា ជា លាងហេង ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបង្ហាញអារម្ភរំភើបសប្បាយរីករាយនៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងនោះដែរកញ្ញាក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានរៀបចំឱ្យមានការបញ្ចាំងស្លាយនាពេលនេះ ហើយក៏សំនូមពរដល់ប្រជាពលរដ្ឋរក្សាសណ្តាប់ធ្នាប់សង្គម ជាពិសេសត្រូវទុកដាក់ ប្រមូលសំរាមឱ្យបានត្រឹមត្រូវ។

លោក ផល ឧត្តម មន្រ្តីរាជការម្នាក់ ដែលធ្វើក្នុងខេត្តប៉ៃលិន និងជាអ្នករស់នៅក្នុងខេត្តប៉ៃលិន បានថ្លែងអំណរគុណរដ្ឋបាលដែលបានរៀចចំបញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់នាពេលនេះ ថែមទាំងមានការឧបត្ភម្ភ នៅទឹកពិសារដោយឥតគិតថ្លៃផងដែរ។

លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានរៀបចំដាក់បញ្ចាំងស្លាយ ដើម្បីចាក់ផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះលើកទី៣២ ជូនបងប្អូនប្រជាពលរដ្ឋទស្សនា ។

លោកបានបន្តថា ៖រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសជូនសាធារណជនទាំងអស់ ដើម្បីបង្កើតនូវបរិយាកាសសប្បាយរីក រាយជូនប្រជាពលរដ្ឋ និងសាធារណជន ដែលស្រឡាញ់ និងគាំទ្រវិស័យកីឡា អញ្ជើញទៅទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រដ្ឋបាលខេត្ត សហការជាមួយមន្ទីរព័ត៌មានខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន រៀបចំការផ្សាយផ្ទាល់ ដែលមានទីតាំងក្នុងខេត្តប៉ៃលិនដូចខាងក្រោម ៖ទី១-នៅបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២-ផ្សារប៉ាងរលឹម ភូមិប៉ាងរលីម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣-តំបន់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៤-តំបន់ផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សូមរម្លឹកថា ក្នុងការប្រកួតរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម៉ោង ៧យប់ថ្ងៃទី២ឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជា បាននាំមុខហ្វីលីពីន នៅនាទី ២៦ ដោយកីឡាករ គី រីណា។ ប៉ុន្តែនៅម៉ោងបន្ថែម ក្នុងតង់ទី២ ហ្វីលីពីន រកបានមួយគ្រាប់វិញ ដោយកីឡាករ Carino នៅនាទី៩០+២។ យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួត ២លើកកន្លងមកនេះ កម្ពុជា ទទួលបាន ៤ពិន្ទុ ដោយនៅតែបន្តឈរលើកំពូលតារាង ក្នុងពូល A ក្រោយយកឈ្នះទីម័រខាងកើត  ៤-០ កាលពីថ្ងៃទី២៩មេសា និងស្មើជាមួយហ្វីលីពីន នៅថ្ងៃទី២ឧសភានេះ។ ដោយឡែក ឥណ្ឌូនេស៊ី ទើបតែប្រកួតបាន ១ប្រកួត មាន ៣ពិន្ទុ ក្រោយឈ្នះហ្វីលីពីន។ រីឯមីយ៉ាន់មា មាន៣ពិន្ទុដែរ ក្រោយឈ្នះទីម័រខាងកើត ១-០ នៅថ្ងៃទី២ឧសភានេះ។ កម្ពុជា នៅសល់ ២ប្រកួតទៀត។ កម្ពុជា នឹងជួបមីយ៉ាន់ម៉ា នៅម៉ោង ៧យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកនៅម៉ោង ៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា នឹងជួបឥណ្ឌូនេស៊ី៕

Filed in: កីឡា, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!