ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ក្រុមការងារទាបំណុលអន្តរក្រសួង ស្នើដល់ក្រុមហ៊ុនកំពុងប្រកបអាជីវកម្មបូមខ្សាច់ចំនួន២ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែង ត្រូវសហការជាមួយក្រុមការងារប្រចាំការ ពិសេសអាជ្ញាធរមូលដ្ឋាន សំដៅគ្រប់គ្រងឱ្យបានច្បាស់លាស់នូវការបូមខ្សាច់របស់ក្រុមហ៊ុនទាំងពីរ ដើម្បីបញ្ជៀសការបាត់បង់នូវប្រាក់ចំណូលចូលរដ្ឋ។

នេះជាការស្នើសុំរបស់ ឯកឧត្ដម យស មុនីរ៉ាត់ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារទាបំណុលអន្តរក្រសួង ក្នុងឱកាសដែលឯកឧត្តម រួមជាមួយក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកលើកដែក ខេត្តកណ្ដាល និងអាជ្ញាធរស្រុកពាមជរ ខេត្តព្រៃវែង ចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ របស់ក្រុមហ៊ុន ចតុមុខ រីសសស៍ សីបផ្លាយ អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន ក្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល និងឃុំព្រែកក្របៅ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្ដម យស មុនីរ៉ាត់ បន្តថា ការពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ គឺដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងរបស់ក្រុមហ៊ុន ដើម្បីកំណត់បានឱ្យច្បាស់នៅគ្រប់សាឡង់នីមួយៗរបស់ក្រុមហ៊ុន មានការផ្ទុកនូវចំនួនខ្សាច់ដែលបានបូមចេញពីទន្លេមេគង្គឱ្យបានច្បាស់លាស់ ។

ក្នុងឱកាសនោះដែរឯកឧត្តម បានស្នើដល់ក្រុមហ៊ុនទាំងពីរ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់អាជ្ញាប័ណ្ណដែលបានកំណត់ មិនត្រូវអនុវត្តខុសនៅច្បាប់ឡើយ ពិសេសកាបូងខុសម៉ោងកំណត់ បូមខុសទីតាំង ដែលអាចប្រឈមទៅនឹងការផាកពិន័យរបស់ច្បាប់ ក្នុងករណីធ្ងន់ធ្ងរ ឈានដល់ការលុបអាជ្ញាប័ណ្ណផងដែរ។

ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនទាំងពីរ ត្រូវសហការគ្នាឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ពីរថ្នាក់ឃុំ ស្រុក និងខេត្ត ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធានាបានថាការបូមខ្សាច់នៅតាមដងទន្លេមេគង្គ មិនបានបង្កឱ្យមានផលប៉ះពាល់ ឬបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនៅតំបន់នោះឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរមូលដ្ឋាន សហការគ្នាឱ្យបានល្អជាមួយក្រុមការងារអន្តរក្រសួង ធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានច្បាស់លាស់ចំនួនសាឡង់ដឹកខ្សាច់ទាំងអស់ ដែលដឹកឱ្យក្រុមហ៊ុននីមួយៗ ទន្ទឹមនឹងនោះក្រុមហ៊ុនទាំងពីរត្រូវគោរពនៅដែនអាជ្ញាប័ណ្ណ ជៀសវាងបង្កជាបញ្ហាប្រឈមនានាដែលអាចកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!