ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ
0

សម្តេចក្រឡាហោម ស ខេង ៖ ការត្រៀមខ្លួនមកស៊ីហ្គេម ២០២៣ គឺជាឱកាសពង្រីកសមត្ថភាព​ជំនាញ​កីឡា ដណ្តើមមេដាយជូនជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡា​ក្រសួង​មហាផ្ទៃមានប្រសាសន៍ថា «សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំការយោគយល់​ពី​សហគមន៍អាស៊ាន ដើម្បីឱ្យកម្ពុជាបានដកខ្លួនចេញពីការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១១ ហើយត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលនេះ យើង​ទាំង​គឺជាឱកាសក្នុងការពង្រីកសមត្ថភាពជំនាញកីឡាតាមរយៈការចូលរួមប្រកួតប្រជែងមេដាយ ក្នុងនាម​ប្រទេស​ជាតិខ្មែរយើងទាំងមូល»។ ការលើកឡើងរបស់សម្តេចក្រឡាហោមនេះ ក្នុងឱកាសអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡា​ការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្ត​ទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា «ចំពោះកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃណា​ខ្លះ ដែលកំពុងត្រៀមចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវតែខិតខំប្រឹង​ប្រែង​ហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព ដណ្តើមមេដាយជូនប្រទេសជាតិរបស់យើង។ ប្រសិនបើកីឡាករ កីឡា​ការិនីណាមិនបានចូលរួមស៊ីហ្គេម ក៏ត្រូវតែហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំជាធម្មតា»។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យកីឡាករ កីឡាការិនីចៀសវាងឱ្យបានជាដាច់ខាតនូវ​ការប្រើ​ប្រាស់គ្រឿងញៀន ហើយចាប់ពីពេលនេះតទៅ សម្តេចក្រឡាហោមបានជំរុញឱ្យមានការធ្វើតេស្តរក​សារ​ធាតុញៀន ជារឿងចំបាច់មិនអាចខានបាន។ សម្ដេចក្រឡាហោមបានបន្ដថា មុនការចូលរួមប្រកួត ត្រូវតែ​មានការធ្វើតេស្តរកសារធាតុញៀនជាមុនសិន ហើយក្នុងករណីរកឃើញនឹងមិនអនុញ្ញាតឱ្យចូលរួម​ហ្វឹក​ហាត់ ឬប្រកួតឡើយ ជាពិសេសនឹងមិនអនុញ្ញាតឲ្យស្ថិតក្នុងនាមជាកីឡាករ កីឡាការិនីរបស់ក្រសួងមហា​ផ្ទៃ​នោះជាដាច់ខាត។

សម្ដេចក្រឡាហោមជឿជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឱ្យ​វិស័យ​កីឡាក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើន ទាំងក្របខណ្ឌជាតិ និងអន្តរជាតិឱ្យទទួលបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់ថែមទៀត។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកជួយការងារដឹកនាំអគ្គ​លេខា​ធិការ​ដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃគូសបញ្ជាក់ជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានប្រារព្ធពីធីបើក-បិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកម្ពុជា អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាបាន​បញ្ចូន​ប្រតិភូ ប្រតិភូរង និងកីឡាករ កីឡាការិនីចំនួន៤៦១នាក់ ចូលរួមប្រកួត លើ៣៥ប្រភេទកីឡា ដោយទទួល​បាន​លទ្ធផលមេដាយសរុប ២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០) លទ្ធផលនេះបាន​នាំឱ្យ​ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ក្នុងចំណោម៣ក្រសួង និង២៥រាជធានី-ខេត្ត៕

Filed in: កីឡា, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!