ទាន់ហេតុការណ៍
កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង=>ឯកឧត្ដម​ នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ=>ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ=>សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!=>សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧=>កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន=>លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖
0

ឯកឧត្តម ដួង តារា ប្រគល់ផ្ទះអំពេីល្អ និងក្តីស្រឡាញ់ជូនទៅក្រុមគ្រួសារអតីតមេឃុំនៃអតីតគណបក្សសង្រ្គោះជាតិ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់នូវផ្ទះនៃអំពើល្អ និងក្តីស្រឡាញ់ជូនចំពោះក្រុមគ្រួសារលោក លឿង សារុន ដែលជាអតីតមេឃុំគណបក្សប្រឆាំង ស្ថិតនៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

ស្ថិតក្នុងឱកាសនោះផងដែរលោក លឿង សារុន ព្រមទាំងក្រុមគ្រួសារបានបង្ហាញនូវការដឹងគុណ និងសប្បាយរីករាយក្រៃលែងដែលធ្លាប់តែនៅក្នុងខ្ទមកំសត់ តែពេលនេះដោយសារការយកចិត្តទុកដាក់ពីប្រមុខដឹកនាំ ជាពិសេសឯកឧត្តម ដួង តារា ដែលបានចំណាយនូវថវិកាផ្ទាល់ខ្លួននិងគៀងគរជំនួយពីសប្បុរសជននានា ទើបគេហដ្ឋានដ៏សែនកក់ក្តៅមួយនេះលេចរូបរាងឡើង។ លោក លឿង សារុន និងក្រុមគ្រួសារក៏បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់។

 

ក្នុងឱកាសនោះដែរឯកឧត្តម ដួង តារា ក៏មានប្រសាសន៍សំណេះសំណាល និងបង្ហាញអំពីការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំនៃគណបក្សប្រជាជនកម្ពុជាមកកាន់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ក្នុងនាមលោកជាមន្ត្រីវ័យក្មេងមួយរូប ជាជំនួយការផ្ទាល់របស់សម្ដេច លោកតែងតែទទួលបាននូវការចង្អុលបង្ហាញពីសម្ដេច ឲ្យប្រកាន់ខ្ជាប់នូវអំពើល្អជានិច្ច។ សម្ដេចគឺជាអ្នកមានគុណរបស់លោក។ ក្នុងនោះដែរឯកឧត្តមបានបន្តទៀតថាក្នុងការដែលមានការសាងសង់ផ្ទះជូនលោក លឿង សារុន គឺដោយសារឃើញពីការលំបាកជាក់ស្ដែង។ ការតស៊ូជាមួយ​ CNRP បានត្រឹមតែអស់ពេលវេលា​ អស់លុយ​ សល់តែសំបកខ្ទម​ ភាពតោកយ៉ាក​ និងគ្មានអនាគត…។ ប៉ុន្តែនៅក្រោមម្លប់សម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជា​ គឺមានតែស្នាមញញឹម​ និងផ្ទះរស់នៅដ៏កក់ក្តៅសម្រាប់ប្រពន្ធកូន នេះជាការពិត។

អអំណោយផ្ទះអំពេីល្អ និងក្តីស្រឡាញ់នេះគឺជាកាដូនៃជម្រកដ៏កក់ក្តៅបំផុតសម្រាប់ក្រុមគ្រួសារលោក​ លឿង​ សារុន​ ប្រពន្ធនិងកូន៣នាក់ដែលនឹងរស់នៅសុខសប្បាយជារៀងរហូតក្មុងឆ្នាំថ្មី​ ២០២៣​ នេះ។

 

សូមបញ្ជាក់ថាផ្ទះថ្មីដែលឯកឧត្តម ដួង តារា បានប្រគល់ជូនលោក លឿង សារុន នេះជាប្រភេទផ្ទះទៀមធ្វើអំពីថ្ម ប្រក់ស័ង្កសីមានទទឹង៨ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ មានបន្ទប់ទទួលភ្ញៀវមួយ បន្ទប់គេងបី បន្ទប់ទឹកមួយ និងចង្ក្រានបាយមួយផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!