ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​បើក​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «KRUD គុន​ខ្មែរ​»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នា​រាត្រី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «Krud គុន​ខ្មែរ​» ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅមុខ​សាលា ខេត្ត​ត្បូងឃ្មុំ រយៈពេល​៣ យប់ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ , ៣១ ខែធ្នូ ឆ្នាំ ២០២២ និង ថ្ងៃទី​០១ ខែមករា ឆ្នាំ ២០២៣ ដោយមាន​កីឡាករ ខ្មែរ ថៃ ឡាវ ចំនួន ៤០ រូប ធ្វើការ​ប្រកួត ដណ្តើមពាន​រង្វាន់ Krud គ្រុន​ខ្មែរ ។​

ឯកឧត្តម បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ ក្នុងនាម​អាជ្ញាធរ​ដែនដី​ខេត្ត​ត្បូងឃ្មុំ បាន​សំដែង​នូវ​ការរីករាយ ដោយមាន​មាន​កិត្តិយស​វត្តមាន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ អញ្ជើញ​មក​ចូលក្នុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «Krud គុន​ខ្មែរ​» ហើយ​ជាមួយនេះ​ក៏​ឃើញ​មានការ​មក​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ការបង្ហាញ​ពី​ការស្រលាញ់​គាំទ្រ វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​កំពុងមាន​ការរីក​ចំរើន ហើយ​ជា​មោទនភាព​ដែរនោះ គឺ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ កីឡាករ​ខ្មែរ​យើង​បានធ្វើ​ការប្រកួត​ឈ្នះ​កីឡាករ​ល្បី​ប្រចាំ​ប្រទេស​ថៃ​ថែមទៀត​ផងដែរ ។​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ដែល​បានរៀបចំ​តុបតែង ទេសភាព ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ បាន​យ៉ាង​ស្រស់ស្អាត ដើម្បី​ចូលរួម​រៀបចំ​បានការ​ប្រកួត កីឡាប្រដាល់ Krud គុន​ខ្មែរ នេះ​ឡើង​យ៉ាង​សប្បាយរីករាយ ។​

ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ដែល​បានរៀបចំ​តុបតែង ទេសភាព ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ បាន​យ៉ាង​ស្រស់ស្អាត ដើម្បី​ចូលរួម​រៀបចំ​បានការ​ប្រកួត កីឡាប្រដាល់ Krud គុន​ខ្មែរ នេះ​ឡើង​យ៉ាង​សប្បាយរីករាយ ។​

ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ព្រឹត្តិការណ៍ Krud គុន​ខ្មែរ នេះ​នឹង​រៀបចំ​ធ្វើឡើង ២៥ ខេត្ត ក្រុង ដែលមាន​កីឡាករ​ប្រដាល់ ឡាវ និង​ថៃ មក​ចូលរួម​ប្រកួត​ផងដែរ ។

ទាក់ទង​វិស័យ​កីឡាប្រដាល់ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា ការប្រកួត មាន​ឈ្នះ មាន​ចាញ់ ដូច​ក្រសួង​អប់រំ បានលើកឡើង​នៅពេល​ប្រឡង​ថា អ្នកចេះ គឺជា​ប់ ដូច​នៅក្នុង​ការប្រកួត​ប្រដាល់​នេះដែរ អ្នក​ពូកែ គឺ​ឈ្នះ ហើយ​យើង​អ្នកទស្សនា​សូម​ទះដៃ ទោះ​ខ្មែរ​យើង​ឈ្នះ ឬ​បរទេស​ឈ្នះ​ក៏ដោយ ព្រោះ​ក្នុង​ការប្រកួត​កីឡា សំខាន់​យក​បច្ចេកទេស ។ ដូច្នេះ​សម្រាប់​ការប្រកួត​នេះ ក៏​ជាការ​ហ្វឹកហាត់​កីឡាករ​ខ្មែរ​យើង ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅ​ចូលរួម​ប្រកួត​ក្នុង​កីឡា​សុ​ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ខាងមុខនេះ ។

Filed in: កីឡា, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!