ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងប្រគល់ជូននូវ ខោ អាវ ស្រោមជើងកីឡា រួមទាំងថវិកាចំនួន ៥ លានរៀល ដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងប្រគល់ជូននូវ ខោ អាវ ស្រោមជើងកីឡា រួមទាំងថវិកាចំនួន ៥ លានរៀល ដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងប្រគល់ជូននូវ ខោ អាវ ស្រោមជើងកីឡា រួមទាំងថវិកាចំនួន ៥ លានរៀល ដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា វិស័យព័ត៌មាន ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័មាន ជាប្រធានកិត្តិយស ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ។

តាមការបញ្ជាក់របស់ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានអោយដឹងថា ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន នឹងចូលក្នុងកម្មវិធីបើក ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី៨ ឆ្នាំ២០២២ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នាមជ្ឍមណ្ឌលកីឡាThe Blue Sport Club ក្រោមអធិបតីភាពបើកកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហពន្ធ័យុវជនកម្ពុជា សសយក ។ សម្រាប់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន នឹងត្រូវជួបប្រកួតដំបូងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ជាមួយក្រុមកីឡាបាល់ទាត់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៏សុីវិល ។

នៅក្នុងឱកាសនេះ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រទាំងស្មារតី ថវិកា និងសំភារៈកីឡា ដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ដើម្បីអាចឈានទៅចូលរួមធ្វើការ ប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព ជាមួយ ក្រសួងស្ថាប័ន នានាជាច្រើន បន្តបន្ទាប់មកនេះ ហើយក្នុងពេលនេះ ឯកឧត្តម ក៏បានផ្តល់នូវថវិកា និងខោ អាវ កីឡា ដល់ក្រុមយុវជន ក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី៨ ឆ្នាំ២០២២ ។

ឯកឧត្តម ប្រធានក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន បានសន្យាប្រឹងប្រែងរួមគ្នាអោយអស់ពីសមត្ថភាព ដើម្បីធ្វើការប្រគួតអោយទទួលជ័យជំនះ និងនាំយកនូវលទ្ធផលល្អ ជូនក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ត្រូវប្រឹងប្រែងហ្វឹកហាត់ រួមសហការសាមគ្គីគ្នា ដើម្បីលេងអោយបានល្អ សុីចង្វាក់គ្នា និងមានបច្ចេកទេសខ្ពស់ ដើម្បីទៅប្រកួតឈ្នះ និងទទួលជ័យលាភីល្អ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!